កូនប្រុសរបស់ប្រធានាធិបតីប្រទេសលីបេរីយ៉ា ប្រកាសថា រូបគេនឹងចាកចេញពី PSG ក្នុងលក្ខខណ្ឌខ្ចីជើង នាខែមករា
បារាំង៖ កីឡាករ Timothy Weah របស់ PSG និងជាខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិអាមេរិកដែលចូលវ័យ ១៨ឆ្នាំនៅថ្ងៃបុណ្យណូអែល បានប្រកាសថា រូបគាត់ នឹងចាកចេញពីលីហ្គបារាំងក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា ។
Weah ដែលជាកូនប្រុសរបស់ប្រធានាធិបតីប្រទេសលីបេរីយ៉ា លោក George Weah បានបង្ហាញខ្លួនត្រឹមតែ ៣ដងប៉ុណ្ណោះសម្រាប់ក្លិបអ្នកមានបារាំង នៅរដូវកាលនេះ ដោយទាត់បញ្ចូលទីចំនួន ២គ្រាប់ ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យក្មេងរូបនេះ មិនដែលបានចូលក្នុងទីលាន សូម្បីតែមួយនាទីចាប់តាំងពីពាក់កណ្តាលខែសីហា និង បានបង្ហាញពីបំណងប្រាថ្នាចាកចេញទៅក្រុមផ្សេងដោយខ្ចីជើង ។
បន្ទាប់ពីបានផ្ញើសារតាម Instagram រួចហើយ Weah ក៍បាន Followed កីឡាករក្នុងក្រុម Celtic ជាច្រើន។ ដោយឡែកក្លិប Celtic ក៍កំពុងត្រូវការខ្សែប្រយុទ្ធបន្ថែមទៀតក្នុងខែមករា។
តាមកាសែត RMC បានរាយការណ៍ថា អតីតកីឡាកររបស់ Arsenal លោក Kolo Toure បច្ចុប្បន្នជាជំនួយការបច្ចេកទេសនៅក្រុម Celtic ក៍បានបញ្ចុះបណ្ចូល Weah ទៅចូលរួមជាមួយ Celtic ផងដែរ ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍