Pep Guardiola និយាយថា ក្រុម ManCity ខ្លាំងជាងរដូវកាលមុន
អង់គ្លេស៖ លោក Pep Guardiola ជឿជាក់ថា ក្រុមរបស់លោកខ្លាំងជាងមុននៅពេលនេះ បើទោះបីជាក្រុម Manchester City បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ជាមួយនឹង ១០០ពិន្ទុ កាលពីរដូវកាលមុនក៍ដោយ។
ក្រុមមេឃខៀវ បានចាញ់ការប្រកួតលីហ្គចំនួន ២ដងតែប៉ុណ្ណោះ នៅរដូវកាលមុន ក្រោមថ្វីជើង Liverpool និង ManUtd ។ ប៉ុន្តែរដូវកាលនេះ ក្រុមម្ចាស់ជើងឯកបានចាញ់ក្រុម Chelsea និង Crystal Palace ក្នុងខែនេះ មុនពេលឈានដល់ដំណាក់កាលពាក់កណ្តាលនៃរដូវកាល ។
អ្នកចាត់ការសញ្ជាតិកាតាឡាន់ បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “យើងមានភាពល្អប្រសើរជាងរដូវកាលមុន ព្រោះយើងមានពេលវេលាច្រើនជាមួយគ្នា ។ ជាការពិតណាស់ យើងរបូតពិន្ទុជាច្រើន។ ការឈ្នះ League Cup ឬ Champions League គឺអ្នកត្រូវតែធ្វើល្អឥតខ្ចោះ ៦ ឬ ៧ ការប្រកួតតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងក្របខ័ណ្ឌ Premier League វាអាចប្រែប្រួលជារៀងរាល់ ៣ថ្ងៃ ដែលជាមូលហេតុ ដែលវាជាពានរង្វាន់មួយដែលខ្ញុំចូលចិត្តបំផុត” ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍