Connect with us

ការបណ្តុះបណ្តាលសហគ្រិនក្នុងស្រុកឱ្យយល់ដឹងពីបច្ចេកទេសទុកដាក់កសិកផលដែលងាយខូច

ថ្នាក់ដឹកនាំក្រសួងឧស្សហកម្មនិងសិប្បកម្ម និង មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាប្រឈមការខាតបង់ច្រើន ដោយសារការខូចខាតក្រោយការប្រមូលផលកសិកម្ម ដែលទាមទារឱ្យមានការយល់ដឹង និងការវិនិយោគបន្ថែមទៀត។
ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការកែច្នៃប្រឌិតនៃដំណោះស្រាយកសិផលដែលងាយខូចក្រោយការប្រមូលផលនៅក្នុងខ្សែសង្វាក់ម្ហូអាហារក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង អង្គការផលិតភាពអាស៊ី (APO) ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថា វិស័យកសិកម្មក្នុងស្រុក ហាក់នៅមានបញ្ហាប្រឈមខ្លះៗក្នុងផ្នែកផលិតភាព។ ផលិតកម្មកសិកម្ម ងាយរងគ្រោះពីកត្តាអាកាសធាតុ ដែលមិនអាចព្យាករណ៍បាន និងបម្រែបម្រួលអាកាសធាតុ ដែលជាប់ពាក់ព័ន្ធនឹងដី ក្រោមម្ចាស់ការរបស់កសិករតូចៗជាច្រើន។
ឯកឧត្តមបានឱ្យដឹងថា ប្រាក់ចំណេញតិច និងហានិភ័យខ្ពស់ក្នុងវិស័យនេះ បានបំបាក់ទឹកចិត្តវិនិយោគិន ហើយ ភ្នាក់ងាររបស់រដ្ឋាភិបាលចាំបាច់ណាស់ ត្រូវជំរុញការបង្កើន ផលិតភាពក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មនេះ។
តាមរយៈសិក្ខាសាលាជាតិនេះ ឯកឧត្តម រំពឹងថា ការច្នៃប្រឌិតនៃដំណោះស្រាយកសិផលដែលងាយខូចខាតក្រោយការប្រមូលផលនៃខ្សែសង្វាក់ផលិតកម្ម ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផ្នែកកសិពាណិជ្ជកម្ម និងការអនុវត្តល្អៗសម្រាប់លើកកម្ពស់ ការបង្កើតថ្មី ផលិតភាព និងគុណភាព នឹងត្រូវបានសហគ្រិនក្នុងស្រុកផ្តោតការយកចិត្តទុកដាក់។
លោក ហេង អៀង ប្រធាននមជ្ឈមណ្ឌលផលិតភាពជាតិ បានលើកឡើងថា ប្រព័ន្ធកសិកម្មនៅកម្ពុជា ច្រើនជាកសិកម្មផ្គត់ផ្គង់ក្នុងក្រុមគ្រួសារខ្លួនឯងដែលតែងតែទទួលរងនូវផលប៉ះពាល់ពីបាតុភូតអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ នេះគឺជាមូលហេតុមួយដែលធ្វើឱ្យផលិតកម្មកសិកម្មមានការប្រែប្រួលផងដែរ ហើយ ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្ម ការលើកកម្ពស់ផលិតភាព និងចូលរួមជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ និងសហគមន៍កសិករ ចាំបាច់ត្រូវអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយកសិកម្មមួយដែលអាចផ្ទេរ និងចែករំលែកចំណេះដឹង ព័ត៌មាន និងបច្ចេកវិទ្យា ជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងកសិករ និងសហគមន៍កសិករទៅនឹងទីផ្សារ និងតួអង្គផ្សេងៗនៅក្នុងខ្សែចង្វាក់តម្លៃ៕


អត្ថបទ៖ រ៉ាន់ រើយ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម