សង្ខេបរឿងរ៉ាវទាំង១០ចំណុចថ្មីៗ ទាក់ទងនឹងករណីប្រមាថកញ្ញា ទេព បូព្រឹក្ស
នៅយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១០១៨នេះ តាមបណ្តាញសារព័ត៌មាន និង សង្គមហ្វេសប៊ុកបានផ្ទុះរឿង ទាក់ទងនឹងជម្លោះរវាងកញ្ញាទេព បូព្រឹក្ស និង ភ្ញៀវព្រមទាំងម្ចាស់ភោជនីយដ្ឋានមួយកន្លែង ដែលមានឈ្មោះថា ៉សមុទ្រ ៉ ទាក់ទងនឹងករណី ភ្ញៀវក្នុងហាងម្នាក់ បានជះ និង គប់ស្រាបៀរដាក់កញ្ញា បូព្រឹក្ស ខណៈដែលនាងកំពុងច្រៀងនៅលើឆាក។ MYTV PLUS សូមធ្វើការសង្ខេបករណីនេះដោយដកស្រង់តែ
រឿងរ៉ាវ១០ចំនុចសំខាន់ៗតែប៉ុណ្ណោះ៖
- វីដេអូកាមេរ៉ាសុវត្ថិភាពនៅហាង ៉សមុទ្រ ៉ ត្រូវបានលុបចោល។ តាមរយៈសារព័ត៌មានមួយចំនួនបានឲ្យដឹងថា ម្ចាស់ហាងបានលុបវីដេអូកាមេរ៉ាសុវត្ថិភាពដែលផ្តិតយកសកម្មភាពដែលបុរសនោះជះស្រាបៀរដាក់កញ្ញាទេពបូព្រឹក្ស។
- ថ្ងៃបន្ទាប់កញ្ញាទេពបូព្រឹក្សបានប្តឹងភាគីពាក់ព័ន្ធទាំងបីទាររកសំណង ១០ម៉ឺនដុល្លាររួមមាន៖ បុគ្គលដែលជះស្រាបៀរដាក់ ម្ចាស់ហាង ៉សមុទ្រ ៉ និងក្រុមហ៊ុនស្រាបៀរ Hite។
- មន្រ្តីក្រសួងកិច្ចការនារី ស្នើរអោយចាប់ជនជះស្រាបៀរលើកញ្ញា ទេព បូព្រឹក្ស ខណៈមន្រ្តីក្រសួង វប្បធម៌ ថាជារឿងតូចតាច។ បញ្ហានេះបានធ្វើឲ្យសិល្បករមួយចំនួនកាន់តែផ្ទុះកំហឹងចំពោះសម្តីរបស់ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។
- ប្រធានសមាគមសិល្បៈ និងប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ផុសសារថ្កោលទោសចំពោះទង្វើប្រមាថកញ្ញាទេព បូព្រឹក្សនេះ។ ហើយលោកហេង ឡុង ថែមទាញយកករណីដែលម្ចាស់ហាងហ៊ានលុប វីដេអូកាមេរ៉ាសុវត្ថិភាព ដែលជាភស្តុតាង សំខាន់ក្នុងករណីនេះ ថាជាករណីព្រហ្មទណ្ឌទៀតផង។
- ទេព បូព្រឹក្ស ទទួល ច្រៀង ១ម៉ោង ៦បទ ក្នុងតម្លៃ៩០០ដុល្លារ។ ហេតុការណ៍កើតឡើងនៅពេលដែលកញ្ញាទេពបូព្រឹក្សច្រៀងមិនទាន់បានមួយបទផង។
- សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបង្ក ខណៈពេលដែល សារព័ត៌មានក្នុងស្រុកមួយចំនួនបង្ហោះរូប និងឈ្មោះជនបង្កនេះរួចទៅហើយ។
- ជីដេវីដចេញមុខបកស្រាយថាអាខោនហ្វេសបុករបស់កញ្ញាទេពបូព្រឹក្ស ត្រូវបានខូចតាំងពី ២អាទិត្យមុនមកម្លេស ដូច្នេះអាខោន (ACCOUNT) ដែលកំពុងបង្ហោះថាកញ្ញាទេព បូព្រឹក្សសប្បាយរីករាយនឹងការគាំទ្រនោះគឺជាអាខោនក្លែងក្លាយ។
- វីដេអូដែលកញ្ញាទេព បូព្រឹក្សបង្ហោះបន្ទាប់ពីមានរឿងនៅហាង ៉សមុទ្រ ៉ នោះមានអ្នកមើលរហូតដល់ទៅ ១ លាន ៨សែន ត្រឹមតែរយៈពេល២ថ្ងៃតែប៉ុណ្ណោះ។
- សិល្បករសិល្បការិនី ជាច្រើនរូបផុសសារ និងវីដេអូថ្កោលទោសចំពោះទង្វើប្រមាថកញ្ញាទេព បូព្រឹក្សនេះ។ មានអ្នកខ្លះថែមទាំងចេញមុខបកស្រាយថាបានជួបរឿងស្រដៀងគ្នានេះដែរ។
- លោកជី ដេវីដបានបង្ហោះសារមួយយ៉ាងខ្លីហើយលើកទឹកចិត្ត ខណៈពេលដែលកញ្ញាទេព បូព្រឹក្ស កំពុងជួបនឹងបញ្ហាដែលធ្វើឲ្យកញ្ញាដេកមិនលក់រយៈពេលពេញមួយថ្ងៃទៅហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះថា៖ «អូនត្រូវរឹងមាំបងនៅទីនេះជាមួយអូន @boprek #ditway #tbp»។
- អត្ថបទទាក់ទង :
- Featured
- ទេពបូព្រឹក្ស

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍