ពលរដ្ឋចំនួន ជាង ៨លាន៥សែននាក់ បានមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី ២៧ ខែធ្នូនេះ បានសម្រេចផ្ដល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ដែលក្នុងនោះ មានប្រជាពលរដ្ឋសរុប បានចុះក្នុងបញ្ជី ចំនួនជាង ៨លាន ៥សែននាក់ ។
ការសម្រេចផ្តល់សុពលភាព និង ប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨នេះ បានធ្វើឡើងដោយមានការចូលរួមតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងមហាផ្ទៃ តំណាងស្ថាតទូតជប៉ុន តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៦ និងតំណាងគណបក្សនយោបាយ ។
បើតាមលោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអោយដឹងថា ការប្រកាសសុពលភាព ធ្វើឡើងបន្ទាប់ពីបានបញ្ចប់ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដោះស្រាយបណ្ដឹងតវ៉ា និង បណ្ដឹងជំទាស់ចប់រួចរាល់។
បើតាមបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ដែលបានផ្តល់សុពលភាព បង្ហាញថា ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ១៩៥,៣៨៥ នាក់, ប្រជាពលរដ្ឋ ត្រូវលុបឈ្មោះចេញពីបញ្ជីចំនួន ៥៦,៩៤១ នាក់, ប្រជាពលរដ្ឋស្នើសុំកែតម្រូវទិន្នន័យចំនួន ១,៥៥៣ នាក់, ប្រជាពលរដ្ឋផ្ទេរចូលចំនួន ២៦,២២៤ នាក់ ។ ដូចនេះ ប្រជាពលរដ្ឋសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ មានចំនួន ៨,៥៤៤,៨៨៥ នាក់ ។
សម្រាប់ការិយាល័យបោះឆ្នោតវិញ លោក ឌុច សុន បានបញ្ជាក់ថា មានការកើនឡើងចំនួន ៣២៧ ការិយាល័យ (ពី ២២,៩៦៧ ការិយាល័យក្នុងឆ្នាំ២០១៧ ទៅដល់ ២៣,២៩៤ ការិយាល័យក្នុងឆ្នាំ ២០១៨)។
សូមជម្រាបថា បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ គ.ជ.ប នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជីបោះឆ្នោតផ្លូវការនេះ គ.ជ.ប នឹងបញ្ជូនទៅរក្សាទុកជាឯកសារនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ទាំង១,៦៤៦ ទូទាំងប្រទេស៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍