Connect with us

ពលរដ្ឋ ស្នើរអភិបាលខេត្ត ចាត់វិធានការ ក្រោយហេតុការណ៍រថយន្តដឹកឈើ ក្រឡាប់ចូលផ្ទះពលរដ្ឋ បង្កអោយមានអ្នកស្លាប់ និងរបួសធ្ងន់ ៤នាក់

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កំពុងតែមានការព្រួយបារម្ភខ្លាំង ក្រោយកើតមានឧប្បត្តិវហេតុរថយន្តដឹកឈើ បើកគេចសមត្ថកិច្ចរួចជ្រុលបុកចូលផ្ទះប្រជា ពលរដ្ឋ បណ្តាលអោយមានអ្នកស្លាប់ម្នាក់ និង អ្នករងរបួសធ្ងន់ចំនួន ៣នាក់ នៅព្រឹកថ្ងៃទី ២៧ ខែធ្មូ  ឆ្នាំ២០១៨ នេះ។
ប្រជាពលរដ្ឋស្រុកកែវសីមា គាំទ្រអោយមានការចាត់វិធានការចំពោះក្រុមឈ្មួញដឹកឈើ ប៉ុន្តែ ស្នើរកុំអោយមានការដេញចាប់បែបអាណាធិបតេយ្យនៅលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ទាំងអ្នក ប្រព្រឹត្ត និង ពលរដ្ឋស្លូតត្រង់នៅតាមដងផ្លូវ ។
ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អភិបាលខេត្តមណ្ឌលគិរី មេត្តាពិនិត្យមើលលើសកម្មភាពអាណាធិបតេយ្យរបស់សមត្ថកិច្ចតាមដងផ្លូវមួយចំនួន នៅក្នុងស្រុកកែវសីមានេះផងដែរ ជាពិសេសកុងត្រូលជជុះនៅតាមដងផ្លូវ ។
គួររំលឹកថា នៅព្រឹកម៉ិញនេះ មនុស្សម្នាក់ បានស្លាប់ និង ៣នាក់ បានរងរបួសធ្ងន់ និង ផ្ទះមួយខ្នង បានបាក់រាបដល់ដី ដោយសាររថយន្តចំនួន០២ គ្រឿងដឹកឈើ រត់គេចពីក្បួនរថយន្តសមត្ថកិច្ចជជុះ ស្រុកកែវសីមា ចំនួន០៥គ្រឿង ប្រដេញតាមពីក្រោយ នៅចំណុចគីឡូម៉ែត្រ១៣៦ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
យោងតាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយសាររថយន្តរបស់សមត្ថកិច្ចជជុះ ស្រុកកែវសីមាចំនួន ០៥គ្រឿង និង ក្រុមសារព័ត៌មាន រួមនឹងក្រុមដឺបេ បានធ្វើការប្រដេញ តាមពីក្រោយរថយន្តសាំយ៉ុងមួយគ្រឿង ដែលដឹកឈើប្រណិត ក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ ។ លុះមកដល់ចំនុចកើតហេតុ រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឱ្យរថយន្តសាំយ៉ុងដឹកឈើនោះ ក្រឡាប់ ជាច្រើនត្រលប់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយខ្នង បង្កឱ្យមនុស្សនៅក្នុងផ្ទះម្នាក់ស្លាប់ ហើយមនុស្ស០៣នាក់ទៀត រងរបួសធ្ងន់-ស្រាលកំពុងសង្គ្រោះបន្ទាន់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម