Connect with us

សូមប្រុងប្រយ័ត្ន ខេត្តចំនួន៥ នៅតាមព្រំដែន នឹងមានអាកាសធាតុចុះត្រជាក់ជាងគេ

ភ្នំពេញ ៖ ខេត្តចំនួន ៥នៅតាមបណ្តោយព្រំដែន នឹងមានអាកាសធាតុ ចុះត្រជាក់ជាងគេ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ខណៈក្រសួងធនធានទឹក អំពាវនាវដល់កងទ័ពដែលឈរជើងតាមតំបន់ នោះ បង្កើនការប្រុងប្រយ័ត្ន ។
យោងតាមការព្យាករណ៍ថ្មីរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី៣០ ខែធ្នូ ក្នុងនោះ ខេត្តមណ្ឌលគិរី, ស្ទឹងត្រែង, ព្រះវិហារ, ឧត្តរមានជ័យ និងខេត្តប៉ៃលិន អាចត្រជាក់ខ្លាំងជាងគេ រហូតដល់១៧-១៩ អង្សាសេ។
ដោយឡែក សម្រាប់ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កោះកុង និងខេត្ត ក្រចេះ សីតុណ្ហភាពអប្បបរមាចន្លោះ ២០-២២ អង្សារសេ និង អតិបរមា ២៦-២៧ អង្សារសេ ខណៈបណ្តារាជធានី និងខេត្តដទៀត សីតុណ្ហភាពអប្បបរមា ២១-២៣ អង្សារសេ និងសីតុណ្ហភាពអតិបរមា ២៧-២៨ អង្សារសេ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ចំពោះសីតុណ្ហភាពត្រជាក់បែបនេះ ជាពិសេសកងទ័ព ដែលកំពុងឈរជើងនៅតាមតំបន់ជួរភ្នំដងរែក ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម