តួអង្គស្តេចល្បែង Chow Yun-fat នឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ចំនួន 714 លានដុល្លារ ដោយសារតែ…
តារាសម្តែងដែលឈ្នះពានរង្វាន់ Chow Yun-Fat បានផ្តល់បទសម្ភាសជាមួយកាសែត Korean Dailyកាលពីពេលថ្មីៗនេះថា គាត់នឹងបរិច្ចាគទ្រព្យសម្បត្តិ របស់គាត់ទាំងមូលដល់ការងារសប្បុរសធម៌ដែលមានទំហំទឹកប្រាក់រហូតដល់ 723 លានដុល្លារ បានទទួលការកោតសរសើរពីអ្នកប្រើប្រាស់បណ្តាញហ្វេសបុកគ្រប់ទិសទី។
លោក Chow Yun-Fat តារាសម្តែញញឹមមិនចេះរីងស្ងួតរបស់ហុងកុងម្នាក់នេះបានបន្ថែមថា៖«ភរិយារបស់ខ្ញុំគាំទ្រការសម្រេចចិត្តរបស់ខ្ញុំណាស់។ ខ្ញុំមិនអាចយកលុយទៅជាមួយខ្ញុំបានទេនៅពេលដែលខ្ញុំស្លាប់ដោយហេតុនេះហើយបានជាត្រូវបរិច្ចាគវាទៅឲ្យជនក្រីក្រដែលកំពុងត្រូវការវា?» លោកបានបន្តថា៖ «លុយមិនមែនជាកម្មសិទ្ធរបស់ខ្ញុំរហូតនោះទេ ខ្ញុំគ្រាន់តែរក្សាវាជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយប្រាក់ទាំងនេះមិនមែនជាអ្វីដែលធ្វើឲ្យយើងមានសុភមង្គលរហូតបាននោះដែរ។»
កេរ្តិ៍ឈ្មោះរបស់ Chow Yun-Fat បានក្លាយជាតារាល្បីកំពូលមួយរូបក្នុងខ្សែភាពយន្តហុងកុងនាឆ្នាំទសវត្សរ៍ 80 និង 90។ លោកត្រូវបានទស្សនិកជនខ្មែរស្គាល់ថាជាតួអង្គស្តេចល្បែង។ ហើយទទួលបានការកោតសរសើរជាលក្ខណៈអន្តរជាតិថាជាតួអង្គសំខាន់ក្នុងរឿងខ្លាលាក់ក្រចក នាគលាក់ខ្លួន “Crouching Tiger,Hidden Dragon” ផលិតក្នុងឆ្នាំ 2000 ។
ទោះបីជាលោកក្លាយទៅជាតារាដ៏ល្បីកំពូលរបស់ប្រទេសចិន និងហុងកុងក្តី លោក Chow Yun-Fat នៅតែចូលចិត្តដើរហើរចេញជាសាធារណៈ និង ប្រើប្រាស់ការមធ្យោបាយដឹកជញ្ជូនសាធារណៈផងដែរ។ លោកក៏បាននិយាយថាលោកចំណាយតែ 800 ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Chow Yun-fat
- Featured
- ពត៌មានតារា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍