គ្រោះថ្នាក់ណាស់ នៅក្បែរស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មន្រ្តីជំនាញ រកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១៥០០ គ្រាប់
កំពង់ចាម: គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ១ ៥០០ គ្រាប់ ត្រូវបានមន្ត្រីអង្គភាពស៊ីម៉ាក់ (CMAC) និង សមត្ថកិច្ចខេត្តកំពង់ចាម បានយកចេញពីក្នុងដី នៅក្រុងកំពង់ចាម ក្បែររបងស្នងការដ្ឋាននគរបាលខេត្ត ។
បើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានកោតសសើរមន្ត្រីអង្គភាពស៊ីម៉ាក់នៃកងឯកភាពទី ៥ ដែលបានពុះពារគ្រប់ឧបសគ្គបោសសម្អាតតំបន់ប្រឈមគ្រោះថ្នាក់ខ្ពស់ ប្រកបដោយជោគជ័យ។ មន្រ្តីជំនាញ បានរកឃើញជាង ១ ៥០០ គ្រាប់ ដោយក្នុងនោះ មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ៩០០, គ្រាប់មីន ២០ គ្រាប់, ក្បាលផ្ទុះ ៦០០ គ្រាប់ និងគ្រាប់កាំភ្លើងធុនស្រាលជាង ២០០០ គីឡូក្រាម។
លោក ហេង រតនា បានបញ្ជាក់ថា ទីតាំងបោសសម្អាតនោះ ជាឃ្លាំងគ្រាប់ចាស់ ដែលនៅក្បែរស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមតែម្តង។
លោក អគ្គនាយក បានអះអាងថា ការងារនេះ បានទទួលការគាំទ្រពីអភិបាលខេត្ត និងស្នងការនគរបាលខេត្តកំពង់ចាម ធ្វើអោយក្នុងអំឡុងពេលប្រតិបត្តិការនេះ មិនមានបង្កគ្រោះថ្នាក់នោះទេ ហើយវាជាជោគជ័យរបស់អ្នកអនុវត្តជាក់ស្តែង ។
បើតាមរបាយការណ៍ បានអោយដឹងថា គិតពីឆ្នាំ ១៩៧៩ រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៨ ជនគ្រោះដោយសារមីន សរុបមាន ៦៤ ៧៧១ នាក់ក្នុងនោះ មានជិត ២ ម៉ឺននាក់ បានស្លាប់ ហើយអ្នកដែលនៅរស់រានមានជីវិត បានធ្លាក់ខ្លួនពិការ ប្រមាណជាង ៤ ម៉ឺននាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍