ភាពយន្តបុរាណខ្មែរ « ធ្មប់ » ដែលរកចំនូលបានច្រើនជាងគេក្នុងឆ្នាំ២០១៨ ត្រូវបានជ្រើសរើសជាភាពយន្តប្រចាំឆ្នាំ
តាមរយៈការបោះឆ្នោតរបស់កម្មវិធីពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ ២០១៨ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ និង ខ្សែភាពយន្តបរទេសប្រចាំឆ្នាំ ដែលទទួលបានការគាំទ្រច្រើនជាងគេបំផុត និង រកប្រាក់ចំណូលបានច្រើនប្រចាំឆ្នាំ២០១៨ នៅរោងភាពយន្តលេជេន ហើយមានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែធ្នូ ២០១៨នេះ ភាពយន្ត « ធ្មប់ » ដែលមានអ្នកទស្សនាជាច្រើនកាលពីដើមឆ្នាំមុននោះបានទទួលពានរង្វាន់ភាពយន្តប្រចាំឆ្នាំ។
លទ្ធផលបានប្រកាសនៅយប់ថ្ងៃទី ២៨ ខែធ្នូ នេះដោយ ពានរង្វាន់ខ្សែភាពយន្តខ្មែរ ដែលទទួលបានការបោះឆ្នោតច្រើនជាងគេ នៅក្នុងឆ្នាំនេះ បានទៅលើរឿង “ធ្មប់” របស់ផលិតកម្មមាតុចក្រហ្វីម។ ចំណែកឯពានរង្វាន់ខ្សែភាពយន្តបរទេស ដែលទទួលបានសម្លេងច្រើនជាងគេក្នុងឆ្នាំ២០១៨ បានទៅលើរឿង “Avengers Infinity War”។
ហើយចុងក្រោយ ពានរង្វាន់តារាសម្ដែងឆ្នើម ដែលមានប្រជាប្រិយភាពនៅក្នុងឆ្នាំ២០១៨ បានទៅលើ លោក ខាត់ វ៉ៃហាំង ដែលសម្ដែងក្នុងរឿង អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ ពីផលិតកម្មមហាហង្ស។
លោកហ៊ុយ យ៉ាឡេងម្ចាស់ផលិតកម្មមាតុចក្រហ្វីម ដែលជាផលិតកម្មរឿងធ្មប់ដ៏ល្បីល្បាញបានថ្លែងអំណរគុណដល់ក្រុមការងារ និងតារាសម្តែង ព្រមទាំងអ្នកនិពន្ធរបស់លោក។ លោកសន្យានឹងខិតខំផលិតភាពយន្តខ្មែរបន្តទៀត។
- អត្ថបទទាក់ទង :
- Featured
- ធ្មប់
- រឿងភាគខ្មែរ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍