Connect with us

Samuel Umtiti តែត១គ្រាប់ជួយ បារាំងផ្តួល បែលហ្ស៊ីក ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFFA World Cup 2018 ក្រោយយកឈ្នះ បែលហ្ស៊ិកដោយបាល់តែ១គ្រាប់គត់ នៅវគ្គ៤ក្រុមចុងក្រោយ កាលយប់មិញ។    

៤៥នាទីដំបូងនាទីលាន សែន ភីតធើរបើគ (Saint Petersburg), ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងធ្វើអោយបារាំងស្ទើរទប់ទល់ពុំរួច។ ពួកគេមានឱកាសស៊ុតជាច្រើនលើក តែមិនមានផ្លែផ្កានោះឡើយ។ យ៉ាងណាក្តី មកដល់វគ្គទី២ នាទី៥១ បារាំងបានផ្លាស់ប្តូរស្ថានការណ៍ ក្រោយរកគ្រាប់បាល់បាននាំមុខ ១-០ ដោយ អេនតូនី គ្រីសស្មាន់ (Antoine Griezmann) លើកពីជ្រុងខាងស្តាំ ហើយ សាមូអែល អុមទីទី (Sumuel Umtiti) លោតតែតចូលទីបានសម្រេចយ៉ាងល្អ។

បន្ទាប់ពីត្រូវនាំមុខ ក្រុមលោក រ៉ូបឺតូ ម៉ាទីននេស (Roberto Martinez) បានប្រឹងវាយលុកទៀត ប៉ុន្តែនៅតែគ្មានសំណាងដដែល ដ្បិតរបាំងការពាររបស់បារំាងពិតជាល្អ។ ទីបំផុតបាល់តែ១គ្រាប់ខាងលើ ជួយអោយក្រុមមាន់គកឡើងវគ្គផ្តាច់ព្រ័ត្រដោយជោគជ័យ។ ក្រុមជើងឯកពិភពលោកឆ្នាំ១៩៩៨ត្រូវរង់ចាំក្រុមឈ្នះរវាងអង់គ្លេសនិងក្រូអាតដែលការប្រកួតរវាងក្រុមទាំងពីរដំណើរការនៅ ម៉ោង១រំលងអាធ្រាតយប់នេះ ដោយមានផ្សាយបន្តផ្ទាល់ លើ CBS ផងដែរ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com