Connect with us

ថ្នាក់ដឹកនាំ និង បុគ្គលិកក្រុមហ៊ុន CBS គោរពជូនពរអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០១៩

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន Cambodian Broadcasting Service (CBS) បានផ្ញើសារគោរពជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០១៩។
ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន CBS សូមបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០១៩ សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី មានសុខភាពល្អបរិបូណ៌ អាយុយ៉ឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំពាណិជ្ជករ វិស័យឯកជន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនខ្លាំងក្លាថែមទៀត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម