ផ្កាយមារជារឿងភាគខ្មែរបុរាណដំបូងដែលនឹងបញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!
ស្ថានីយទូរទស្សន៍ CTN តែងតែនាំមកនូវចំនីអារម្មណ៍ប្លែកៗ ជាពិសេសចូលរួមអភិវឌ្ឍវិស័យភាពយន្តខ្មែរអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ក្នុងពេលឆាប់ៗខាងមុខនេះ ទស្សនិកជនរបស់ CTN នឹងបានទស្សនាខ្សែភាពយន្តភាគបែបបុរាណដំបូងគេ ដែលមានចំណងជើងថា «ផ្កាយមារ»។ រឿងផ្កាយមារមានចំនុចពិសេសជាច្រើនដែលធ្វើឲ្យទស្សនិករង់ចាំទស្សនាមិនអាចខកខានបាន។
រឿង«ផ្កាយមារ» ចូលរួមសម្តែងដោយតារាសំខាន់ៗដែលមានទេពកោសល្យ និងបទពិសោធន៍សម្តែងទាំងរឿងបុរាណ និងសម័យ។ តារាសម្តែងទាំងនោះរួមមានលោកញ៉ែម សុគន្ធ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ជាពិសេសតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ ព្រមទាំងអ្នកនាង អេង វ៉ាន់ណង កញ្ញា ស្រី យ៉ាឡាង និងអ្នកនាងមាស សម្ផស្ស។ ទាំងនេះសុទ្ធសឹងតែការសម្រឹតសម្រាំងពីតារាសម្តែងដែលបានការទទួលស្គាល់ពីទស្សនិកជន។ ជាពិសេសកញ្ញាតូតាដែលតំរូវឲ្យស្លៀក សម្លៀកបំពាក់ឈុតសម័យបុរាណក្នុងសម័យលង្វែកពិតជាស្រស់ស្អាតជាខ្លាំងសមនឹងសាច់រឿងផ្កាយមារនេះផងដែរ។ ចំណែកឯផ្ទៃរឿងទាំងមូលដែលកំពុងផលិតពិតជាមានលក្ខណៈ ប្លែក និងគួរឲ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជន។ រូបភាពខាងក្រោម នេះសុទ្ធសឹងតែជារូបភាពក្រៅឆាក ក្នុងវគ្គមួយចំនួនដែលធ្វើឲ្យទស្សនិកជនដែលបានមើលរូបទាំងនេះហើយ ពិតជាមិនអាចរង់ចាំទស្សនារឿង«ផ្កាយមារ» នេះបាន។
- អត្ថបទទាក់ទង :
- Featured
- រឿងភាគខ្មែរ
- ស៊ីធីអ៊ិន

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍