Connect with us

ចំណូល ពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ ចំនួនជាង៥លានដុល្លារ ត្រូវបានឧបត្ថម្ភដល់ មន្ទីរពេទ្យគន្ធបុប្ផា

សៀមរាប ៖ ថវិកាចំនួនជាង ៥លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាល ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានមកពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ ក្នុងឆ្នំា២០១៨កន្លងទៅ ។
បើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ បានអោយដឹងថា រយៈពេលពេញ១ឆ្នាំ ២០១៨ កម្ពុជា ទទួលបានចំណូលចំនួន ១១៦.៦៤លានដុល្លារអាមេរិក ពីការលក់ប័ណ្ណឲ្យភ្ញៀវបរទេស ចូលទស្សនាតំបន់អង្គរ ដែលចំណូលនេះ បានកើនឡើង ៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ។
ចំណូលជាង ១១៦លានដុល្លារ ដែលបានពីការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិ បាល បានដកចំនួន ៥,១៨១,៦៣០ដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា ។
របាយការណ៍របស់គ្រឹះស្ថានអង្គរ ក៏បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៥.៤៥ភាគរយ ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ កន្លងទៅ មានភ្ញៀទេសចរ ចំនួនជិត ២,៥លាននាក់ បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ដោយទទួលបានចំណូលជិត ១០៨លានដុល្លារ ក្នុងនោះ ថវិកាជាង ៤លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម