Connect with us

មនុស្សចំនួនជាង ១៦០០០នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន ក្នុងឆ្នាំ២០១៨

ភ្នំពេញ៖ មនុស្សចំនួន ជាង ១៦០០០នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿង ញៀន ពេញមួយឆ្នាំ២០១៨កន្លងទៅ នេះបើយោងតាមរបាយការណ៍ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៣ ។
តាមរបាយការណ៍ បានអោយដឹងថា នៅឆ្នាំ២០១៨កន្លងថ្មីៗនេះ សមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន ៨,០១៨ករណី ដោយឃាត់ខ្លួនមនុស្ស ១៦,២៣២នាក់ (ស្រី១,៣៤៣នាក់) ក្នុងនោះ មានជនបរទេសចំនួន ៣១០នាក់ (ស្រី៤៨នាក់) ត្រូវនឹង២៤សញ្ជាតិ ។
របាយការណ៍បញ្ជាក់ទៀតថា ក្នុងចំណោមករណីដែលបង្ក្រាបទាំងអស់ មានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ ចំនួន ៥,០៦១ករណី ឃាត់ខ្លួន ៩,០៩៩នាក់ (ស្រី៩១៧នាក់) និងករណីប្រើប្រាស់ ២,៩៥៧ករណី ឃាត់ខ្លួន ៧,១៣៣នាក់ (ស្រី៤២៦នាក់)។ ចំណែក ឯការអនុ វត្ដដីកា មានចំនួន២៤៣ដីកា ឃាត់ខ្លួន ២៣៥នាក់ (ស្រី៩នាក់)។
ជាមួយគ្នានេះ សមត្ថកិច្ច ក៏រឹបអូសសារធាតុញៀនគ្រប់ប្រភេទ បានចំនួនជាង៥៣៣គីឡូក្រាមនិង ៣៧០កញ្ចប់, កញ្ឆាក្រៀមជាង៧៤គីឡូក្រាម និង១៦,៤៩២៥ដើម ។ ដោយឡែក សម្ភារចាប់យកមាន រថយន្ដ៩៤គ្រឿង ម៉ូតូ ២,២៣០គ្រឿង ទូរស័ព្ទ ៥៩២៤គ្រឿង ជញ្ជីង៣៧៦គ្រឿង អាវុធខ្លី២៦ដើម អាវុធវែង១៣ដើម, ចលនៈនិងអចលនៈទ្រព្យ ស្នើសុំបង្កកចំនួន៥កន្លែង មានដីចំកា១កន្លែង ដីឡូត៍២កន្លែង និងផ្ទះល្វែង២កន្លែង ។
សូមបញ្ជាក់ថា ភូមិភាគឦសាន នៃប្រទេសកម្ពុជា នៅតែជាទីតាំងប្រឈម និង ស្មុគស្មាញ ដែលឈ្មួញតែងតែយកធ្វើជាកន្លែងលបលួចចរាចរគ្រឿងញៀន ឆ្លងកាត់ទៅប្រទេសទី៣ ។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងបើកកិច្ចប្រជុំជាបន្តបន្ទាប់នៅទីតាំងចំនួន ៧ នាតំបន់ភូមិភាគឦសាន ដើម្បីពិនិត្យបញ្ហាគ្រឿង ញៀន និង ការអនុវត្តផែនការភូមិស គ្មានគ្រឿងញៀន ។ កិច្ចប្រជុំ នឹងធ្វើឡើងនៅសប្តាហ៍ទី ២ នៃខែមករា ឆ្នាំ២០១៩នេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម