Connect with us

ខ្សែបម្រើវ័យក្មេង កំពុងឡើងជើងរបស់ Real Madrid ត្រូវសម្រាកយ៉ាងហោចណាស់ ៣សប្តាហ៍ ដោយសាររបួស

អេស៉្បាញ៖ ខ្សែបម្រើ Marcos Llorente ទំនងជាត្រូវអវត្តមានយ៉ាងហោចណាស់រយៈពេល ៣ សប្តាហ៍ បន្ទាប់ពីទទួលរងការប៉ះពាល់សាច់ដុំគ្រលៀនខាងឆ្វេងរបស់គេ ។
Llorente មានទម្រង់លេងយ៉ាងល្អនៅចុងឆ្នាំ២០១៨ ដោយចាប់ផ្តើមការប្រកួត ៣លើកចុងក្រោយ ក្នុងលីហ្គ LaLiga ក៏ដូចជាការប្រកួត Club World Cup ឈ្នះក្រុម Kashima Antlers និង Al Ain ។ ប៉ុន្តែ ស្ថានភាពរបស់កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានទទួលរងនូវការខកចិត្តយ៉ាងខ្លាំង ដោយសារតែរបួសសាច់ដុំគ្រលៀន បានធ្វើឲ្យមានការព្រួយបារម្ភ អំឡុងពេលសម្រាកនៅពាក់ កណ្តាលរដូវកាលនេះ ។
ក្រុមយក្សអេស៉្បាញ បានបញ្ជាក់ថា ការរងរបួសនេះ គឺនៅកម្រិតទី២ ដែលមានន័យថា Llorente អាចនឹងខកខានលេងពី ៣ ទៅ ៦ សប្តាហ៍ ហើយរូបគេទំនងជា នឹងត្រូវអវត្តមានសម្រាប់ការប្រ កួតជាមួយនឹង Villarreal, Real Sociedad, Leganes, Real Betis និង Sevilla ។ ប៉ុន្តែ បើត្រូវឈប់សម្រាកដល់ ៦សប្តាហ៍នោះ អាចនឹងធ្វើឲ្យគេខកខានដល់ការប្រកួតជាមួយ Espanyol, Deportivo Alaves និង Atletico Madrid ថែមទៀតផង ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម