លោក Sarri និយាយថា គាត់មិនត្រូវការខ្សែប្រយុទ្ធទេ តែចង់បានខ្សែបម្រើស្លាបច្រើងជាង
អង់គ្លេស៖ លោក Maurizio Sarri អ្នកចាត់ការទូទៅក្លិប Chelsea គ្រោងនឹងចុះហត្ថលេខា នាំយកខ្សែបម្រើស្លាប ជំនួសខ្សែប្រយុទ្ធថ្មី ស្របពេលដែលមានរបាយការណ៍ទាក់ទងនឹងខ្សែប្រយុទ្ធ Higuain របស់ក្រុម AC Milan ផ្លាស់ទៅកាន់ទឹកដី Stamford Bridge។
Higuain ដែលលេងក្រោមការដឹកនាំរបស់លោក Sarri កាលនៅ Napoli ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងនឹងការផ្លាស់ទៅកាន់ក្លិបតោខៀវ ។ ប៉ុន្តែ Sarri បានសម្រេចចិត្តថា នឹងមិននាំយកខ្សែប្រយុទ្ធបន្ថែមទៀតទេ ។ អ្នកចាត់ការរូបនេះ ក៏បានច្រានចោលព័ត៌មាន នាំយកកីឡាករខ្ចីជើង Abraham ពី Aston Villa ឬ Michy Batshuayi នៅ Valencia មកវិញផងដែរ ។
នៅពេលសួរពីការនាំយកកីឡាករខ្ចីជើង Abraham និង Batshuayi លោក Sarri បានថ្លែងថា៖ «មិនត្រូវការខ្សែប្រយុទ្ធទៀតទេ ព្រោះខ្ញុំមានជម្រើសជាមួយ Hazard ក្នុងតំណែងនេះ។ យើងមាន Morata ហើយ Hazard ក៏អាចលេងបានយ៉ាងល្អនៅក្នុងទីតាំងនេះ ដូចដែលយើងបានឃើញនៅ ពីរ បី ប្រកួតចុងក្រោយ ។ ដូច្នេះ ខ្ញុំគិតថា នៅពេលបច្ចុប្បន្ន ក្រុមមិនត្រូវការខ្សែប្រយុទ្ធទៀតទេ។ ពួកយើងប្រហែលជាត្រូវការខ្សែបម្រើស្លាបម្នាក់ទៀត ព្រោះយើងមានបញ្ហាជាមួយនឹងការរងរបួសរបស់កីឡាករ Pedro , Hudson-Odoi , Loftus-Cheek ។ ពេលនេះ ខ្ញុំគ្មានកីឡាករសម្រាប់លេងនៅតំបន់ស្លាបឡើយ »៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍