Cesc Fàbregas អាចនឹងចូលរួមជាមួយ Henry ក្នុងនាមជាកូនក្រុម នៅក្លិប Monaco
អង់គ្លេស៖ បើតាមរបាយការណ៍មួយចំនួន បានឲ្យដឹងថា កីឡាករ Cesc Fàbregas អាចនឹងចូលរួមជាមួយ Henry ក្នុងនាមជាកូនក្រុមនៅក្លិប Monaco ដោយចាកចេញពី Chelsea ក្រោយមិនសូវបានចូលលេងជាទៀតទាត់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី។
ខ្សែបម្រើអេស្ប៉ាញរូបនេះ បានលេងត្រឹមតែ ១៥៤នាទីនៅ Premier League ក្រោមការដឹកនាំរបស់លោក Maurizio Sarri នៅរដូវកាលនេះ ។
បើយោងតាមកាសែត L’Équipe បានចុះផ្សាយថា Fàbregas នឹងបញ្ជាក់ពីការផ្លាស់ទៅលេងនៅក្រុមលេខ១៩ នៅ Ligue 1 របស់បារាំង ដែលគ្រប់គ្រងដោយអតីតមិត្តរួមក្រុម Arsenal លោក Thierry Henry នៅសប្ដាហ៍ក្រោយ។
ទោះបីជាមានការចាប់អារម្មណ៍ពីក្លិបជាច្រើនយ៉ាងណាក៏ដោយ កីឡាករវ័យ ៣១ឆ្នាំរូបនេះប្រហែលជាជ្រើសរើសផ្លូវជាមួយ Henry ជាថ្មីម្តងទៀត ក្នុងនាមជាកូនក្រុមវិញម្ដង ហើយម៉្យាងវិញទៀត Chelsea អាចនឹងអនុញ្ញាតឲ្យ Fàbregas ចាកចេញពីក្លិបដោយមិនមានកិច្ចសន្យា ដើម្បីកាត់បន្ថយប្រាក់ឈ្នួលរបស់ពួកគេ ៕
ប្រភ៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍