Unai Emery ប្រាប់មូលហេតុ ដែលប្ដូរខ្សែប្រយុទ្ធ Lacazette ចេញក្នុងការប្រកួតជាមួយ Fulham
អង់គ្លេស៖ លោក Unai Emery បានការពារការសម្រេចចិត្តរបស់លោក ក្នុងការប្ដូរខ្សែប្រយុទ្ធ Lacazette ខណៈដែល Arsenal បានផ្តួលក្រុម Fulham ៤-១។
ខ្សែប្រយុទ្ធបារាំងដែលរកបានគ្រាប់ទី២ ឲ្យក្រុមកាំភ្លើងធំនៅក្នុងតង់ទី២ ត្រូវបានប្ដូរជំនួសដោយខ្សែបម្រើ Aaron Ramsey បន្ទាប់ពីកីឡាករ Kamara របស់ក្លិប Fulham តាមបាន ២-១ នៅនាទី៦៩ ។ ការសម្រេចចិត្តនេះ មានការមិនពេញចិត្តពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះជាច្រើន។
លោក Emery បាននិយាយថា៖ “ខណៈពេលនោះ យើងត្រូវគិតយ៉ាងលម្អិតពីស្ថានភាពក្រុម។ លើសពីនេះ យើងដឹងថា ខ្សែបម្រើ Jean Michael Seri របស់ Fulham មានឪកាសបង្កគ្រោះថ្នាក់ដល់យើងជាច្រើន ហើយយើងត្រូវការកីឡាករ ដែលតាមបិទគាត់ មិនមែនឲ្យគាត់អូសបាល់បានយ៉ាងងាយស្រួលនោះទេ ។ Ramsey លេងនៅតំបន់កណ្ដាល អាចតាមបិទបាន និង អាចជួយយើងក្នុងការវាយបក ហើយខ្សែបម្រើរបស់យើង បានទាត់បាល់បញ្ចូលទី ហេតុផលនេះ ទើបខ្ញុំប្ដូរគាត់ចូល” ៕
ប្រភ៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍