Connect with us

អ្នកនេសាទតាមសមុទ្រ សូមប្រយ័ត្ននៅថ្ងៃទី ៣ និង ទី៤ មករា ខណៈកម្ពុជា រងឥទ្ធិពលព្យុះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជានេសាទ អ្នកដំណើរតាម សមុទ្រ ជាពិសេស កងទ័ពឈរជើង នៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និង រលក សមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ៣-៤ ខែមករា ឆ្នាំ២០១៩ ។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីក្រសួង បានតាមដានស្ថានភាពអាកាសធាតុ ឃើញថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានកើតនូវព្យុះឈ្មោះ PABUK (ព្យុះទី១ ប្រចាំឆ្នាំ២០១៩) ។ ព្យុះនេះ នឹងវិវត្តន៍ខ្លួនទៅជាព្យុះទីហ្វុង រួចបន្តដំណើរទៅកាន់ ភាគខាងត្បូងប្រទេសថៃ ។
ក្រសួង បានបញ្ជាក់បន្ថែមថា លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រ កម្ពុជា មានស្ថានភាពដូចជា ៖

  • ១៖ ចាប់ពីថ្ងៃទី២-៣ ខែមករា ៖ ធាតុអាកាសត្រជាក់ បន្តកើតមាននៅតែបណ្តាជួរភ្នំក្រវាញ ខេត្តភាគឦសាន និង ខេត្តប៉ៃលិន តែប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម) ។
  • ២៖ ចាប់ពីថ្ងៃទី៣-៤ ខែមករា៖ ផ្នែកខ្លះនៃរាជធានី-ខេត្ត ប៉ែកខាងក្រោម រួមនឹងខេត្តកែប កំពត និងខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម