Connect with us

ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចថ្មីរបស់ចិន ចូលជាធរមាន ដោយរំពឹងថា នឹងការពារអ្នកប្រើប្រាស់បានកាន់តែល្អប្រសើរ

ប្រទេសចិន ៖ ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចរបស់ចិន ដែលចូលជាធរមាន នឹងតម្រូវឱ្យភាគីអ្នកលក់ទំនិញមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ដើម្បីផ្ដល់សេវារបស់គេ។ ការផ្លាស់ប្តូរទាំងនេះ គឺដើម្បីការពារសិទ្ធរបស់អ្នកប្រើប្រាស់ឱ្យបានកាន់តែល្អ ។ ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចថ្មី បានចូលជាធរមាននៅថ្ងៃទី១ មករា ២០១៩ បន្ទាប់ពីបានទទួលការអនុម័តពីសភាចិន កាលពីថ្ងៃទី៣១សីហាកន្លងទៅ ។

ច្បាប់នេះ មានគោលដៅ “ការពារសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់គ្រប់ភាគី” និង “រក្សាសណ្ដាប់ធ្នាប់ទីផ្សារ”។ ច្បាប់នេះ តម្រូវឱ្យប្រតិបត្តិករទាំងអស់ក្នុងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច បំពេញកាតព្វកិច្ចការពារសិទ្ធ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ព្រមទាំងព័ត៌មានផ្ទាល់ខ្លួន កម្មសិទ្ធិបញ្ញា ការពារពីការHack ក្នុងប្រព័ន្ធអ៊ីនធើណេត និង បរិស្ថាន។

សាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យហ្វ៊តាន់ ក្រុងសៀងហៃ លោក ក័រ ជាំងឈាវ បាននិយាយថា ច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិចថ្មីនេះ មានដាក់បញ្ចូលអាជីវករតាមអនឡាញកាន់តែច្រើនស្ថាប័ន ទៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច។ លោក បានបន្ថែមថា តាមរយៈការបង្កើនឱកាសសម្រាប់ឱ្យក្រុមហ៊ុនកាន់តែច្រើនអាចចូលមកក្នុងទីផ្សារអនឡាញនេះ វានឹងបង្កើតបានជាបរិយាកាសដែលកាន់តែល្អ សម្រាប់អ្នកទិញដែលជាអ្នកប្រើប្រាស់ ។

លើសពីនេះ ការចំណាយលើសេវាកម្ម នឹងកើនឡើង ដោយសារច្បាប់ថ្មីនេះ តម្រូវឱ្យភ្នាក់ងារលក់ទំនិញ ចុះបញ្ជី និងបង់ពន្ធសម្រាប់ការផ្ដល់សេវាកម្មរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម