តោះមកស្វែងយល់ពីមូលហេតុកើតជម្ងឺបេះដូងពីកំណើត ជាមួយនឹងគ្រូពេទ្យជំនាញ
ភ្នំពេញ ៖ ជម្ងឺបេះដូងពីកំណើត គឺសំដៅនៅលើភាពមិនប្រក្រតីដែលកើតលើទារក ពេលចាប់កំណើត ។ ភាពមិនប្រក្រតីនេះ តែងកើតមានលើហេដ្ឋារចនាសម្ព័ន្ឋរបស់បេះដូងប្រហោង ឬ ចំហរនិង បញ្ហាសសៃវ៉ែន ជាដើម នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត ហេង រ័ត្នមុនី ឯកទេសរោគកុមារវិទ្យា នៃមន្ទីរពេទ្យកាល់ម៉ែត។
លោកស្រីវេជ្ជបណ្ឌិត ហេង រ័ត្នមុនី បានឲ្យដឹងថា ភាគច្រើនដែលគ្រូពេទ្យជួបប្រទះលើទារក គឺប្រភេទបេះដូងប្រហោង បន្ទាប់មកបញ្ហាប្រឺសបេះដូង និងសសៃឈាមអាក់ទែ ជាដើម។
ចំណែកមូលហេតុវិញ ត្រូវបានវេជ្ជបណ្ឌិត ហេង រ័ត្នមុនី ឲ្យដឹងថា មានកត្តាមួយចំនួនដែលជាមូលហេតុជម្ងឺបេះដូងពីកំណើត ៖ ភាពមិនប្រក្រតីនៃហ្សែន -ភាពមិនប្រក្រតីនៃក្រូម៉ូសូម -ការញ៉ាំស្រា កំឡុងពេលមានផ្ទៃពោះ និង ម្ដាយប្រើប្រាស់ថ្នាំ ។
វេជ្ជបណ្ឌិត ហេង រ័ត្នមុនី ឲ្យដឹងបន្តទៀតថា រោគសញ្ញាជម្ងឺបេះដូងពីកំណើត រួមមាន ហត់ដង្ហក់ រលាកសួតញឹកញាប់ និង សភាពស្បែកឡើងស្វាយ។
ជាមួយគ្នានេះ គ្រូពេទ្យ អាចធ្វើរោគវិនិច្ឆ័យតាមរយៈអេកូសាស្ត្របេះដូង ធ្វើឡើងនៅអំឡុងពេល ម្តាយមានផ្ទៃពោះ និង ក្រោយពេលសម្រាល ព្រោះអេកូបេះដូង ក៏ជាមធ្យោបាយមួយក្នុងការវាយតម្លៃអំពីប្រហោងបេះដូង ថា ត្រូវធ្វើការវះកាត់ ឬ មិនចាំបាច់ ៕
វេជ្ជបណ្ឌិត ហេង រ័ត្នមុនី បានជម្រុញដល់ស្រ្តីមានផ្ទៃពោះ ត្រូវតាមដាន និងពិនិត្យផ្ទៃពោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់ ដើម្បីការពារ និងធ្វើរោគវិនិច្ឆ័យ ព្យាបាលឱ្យបានទាន់ពេលវេលា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍