ហាងកាហ្វេមួយនៅខេត្តសៀមរាប ទាក់ទាញភ្ញៀវពីគ្រប់ទិសទីឲ្យមកពិសាកាហ្វេដោយសា…
រយៈពេលប៉ុន្មានខែនេះ អ្នកដំណើរមួយចំនួនបាននាំគ្នា មកពិសាកាហ្វេ នៅហាងកាហ្វេមួយកន្លែងនៅខេត្តសៀមរាប ដែលមានឈ្មោះថា “កាហ្វេវប្បធម៌” ។
អ្នកដំណើរមកពីគ្រប់ទិសទី ពេញចិត្តនឹងហាងកាហ្វេនៅខេត្តសៀមរាបមួយនេះណាស់ ដោយសារតែនៅពេលដែលពួកគាត់បានទៅផឹកកាហ្វេម្តងៗ អ្នករៀបចំ និង គ្រប់គ្រងហាង បានដាក់កម្មវិធីជាច្រើនក្នុងហាងកាហ្វេជារៀងរាល់ថ្ងៃ ដូចជា៖
- អាហារសម្រន់បែបប្រពៃណី
- ភេសជ្ជៈបែបសម័យទំនើប រចនាបទលំនាំបុរាណ
- ការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ
យើងសង្កេតឃើញថា មានយុវនារីជាច្រើន បានសាកស្លៀកសម្លៀកបំពាក់បែបបុរាណ ហើយដើម្បីថតទុកជាអនុស្សាវរីយ ក៏ដូចជាទុកបង្ហោះលើសង្គមហ្វេសបុក។ ភាគច្រើនបានសម្តែងពី អារម្មណ៍ថាប្លែកដែលបានស្លៀកសម្លៀកបំពាក់បុរាណនោះហើយពួកគាត់សុទ្ធតែបាន
អះអាងថា នេះជាលើកទីមួយហើយដែលគាត់បានស្លៀកសម្លៀកបំពាក់បែបបុរាណនេះ ។
ហាងកាហ្វេ«វប្បធម៌» នេះមានទីតាំង នៅតាមបណ្ដោយស្ទឹងសៀមរាប ខាងជើងវត្តព្រះឥន្រ្ទកោសីចម្ងាយ៥០០ម៉ែត្រ បើមិត្តអ្នកអានចង់សាកស្លៀកសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរអាចធ្វើដំណើរទៅទីនោះហើយសាកពាក់ដោយខ្លួនឯងផ្ទាល់៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍