Connect with us

កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា បើករថយន្តបុកខឿនផ្លូវ និងបានបើកឡានព្យាយាមគេចខ្លួន

ភ្នំពេញ ៖ កីឡាករបាល់ទាត់ ជម្រើសជាតិដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា រួមជាមួយនារីស្រស់សោភាម្នាក់ បានបើករថយន្តសេរីទំនើប Lexus Nx200t បុកខឿនច្រមុះជ្រូក ក្រោមស្ពានអាកាស៧ មករា បណ្តាលឲ្យខូច ហើយព្យាយាមបើករថយន្ត គេចជិតដល់មុខពេទ្យលោកសង្ឃ ត្រូវមន្ត្រីនគរបាលចរាចរណ៍ចាប់បាន ។
បើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោមស្ពានអាកាស៧ មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត បង្កម៉ាក Lexus Nx200t ស្លាកលេខ ភ្នំពេញ 2AX-7011 បើកតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខណៈមកដល់ខាងក្រោមស្ពាន ៧មករា ជាចំណុចផ្លូវកោងខ្លាំង បានជ្រុលទៅបុកខឿនច្រមុះជ្រូក បណ្តាលឲ្យរថយន្តរងការខូចខាត ហើយព្យាយាមបើករត់មកជិតដល់មន្ទីរពេទ្យលោកសង្ឃ ទើបសមត្ថកិច្ចឃាត់បាន ។
លុះពេលចុះពីរថយន្ត ទើបដឹងថា ជាកីឡាករដ៏ល្បីរបស់កម្ពុជា ពាក់អាវ (CV11) ចាន់ វឌ្ឃនាកា រួមជាមួយនារីដ៏ស្រស់សោភាម្នាក់ទៀតផងដែរ ហើយពួកគាត់ទាំងពីរពុំមានរងរបួសនោះទេ ។ ក្រោយកើតហេតុ ពួកគេបានចាកចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តប៉ុណ្ណោះ។
ចំណែករថយន្ត ត្រូវបានប្រគល់ឲ្យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ទូចយកទៅរក្សារទុក ដើម្បីរង់ចាំម្ចាស់ទៅដោះស្រាយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម