Connect with us

ចំណងដៃឆ្នាំថ្មីរបស់ស្ថានីយទូរទស្សន៍ MYTV កម្មវិធី “មហាសំណើច MYTV” សើចមិនជិនណាយ

តារាជាច្រើនដួងនឹងប្រមូលផ្តុំគ្នា ធ្វើឲ្យទស្សនិកជនសើចមិនចេះធុញទ្រាន់ តាមរយៈចំណងដៃថ្មី របស់ទូរទស្សន៍ MYTV ដែលនឹងចាក់បញ្ចាំងតាមទូរទស្សន៍ក្នុងពេលឆាប់ៗនេះ ។
ផលិតករដ៏ស្រស់សង្ហា ហើយជាពិធីករ ដ៏ប៉ិនសម្តី របស់ស្ថានីយទូរទស្សន៍ MYTV លោក តាប៊ុយ បានបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា៖ “មហាសំណើច MYTV” ដើម្បីធ្វើយ៉ាងណាអោយទស្សនិកជនសើចសប្បាយរីករាយ ពេលដែលសម្រាកពីការងារ ដូចពាក្យលោកថា “សើចច្រើន ចម្រើនអាយុ” ។
យើងគ្រាន់តែឃើញរូបថតនៃឈុតមួយចំនួននៅពេលដែលតារាសម្ដែង និងតារាកំប្លែង កំពុងថតក្រៅឆាក ក៏ធ្វើឲ្យទស្សនិកជនមួយចំនួនសើចបាត់ទៅហើយ។ ម្យ៉ាងទៀតមានទស្សនិកជនជាច្រើនបានComment ថា៖ «តើពេលណាទូរទស្សន៍ MYTV ចាប់ផ្តើមចាក់ផ្សាយ?» ព្រោះមើលទៅការផ្សព្វផ្សាយមួយចំនួនគួរឲ្យចង់ទស្សនា។ តាមរយៈការបង្ហោះរបស់ផលិតករ លោក តាប៊ុយ បាននិយាយថា៖ «កម្មវិធី “មហាសំណើច MYTV” នឹងធ្វើការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ» ។ កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា តាមរយៈទូរទស្សន៍ MYTV តែមួយគត់ ធានាថាសើចតាំងពីដើមរហូតដល់ចប់ ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម