Connect with us

តារាសម្ដែង និងបង្ហាញម៉ូតកូរ៉េខាងត្បូង អ្នកនាង Clara នឹងរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗនេះ

កាលពីពេលថ្មីៗនេះតារាសម្តែង និង បង្ហាញម៉ូត អ្នកនាង Clara បានធ្វើឱ្យទស្សនិកជនគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញរូបថតអាពាហ៍ពិពាហ៍របស់នាង។
បើតាមប្រភពឲ្យដឹងថា អ្នកនាង Clara បានរៀបការជាមួយអ្នកជំនួញ ម្នាក់បន្ទាប់ពីបានណាត់ជួបគ្នានៅសហរដ្ឋអាមេរិកអស់រយៈពេល 1 ឆ្នាំ។ អាពាហ៍ពិពាហ៍នេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 6 ខែមករាហើយគូស្វាមីភរិយាថ្មីត្រូវបានគេរំពឹងថានឹងចាប់ផ្តើមជីវិតថ្មីរបស់ពួកគេរួមគ្នានៅក្នុង Songpa-gu ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។
ខណៈដែលមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនឹងព័ត៌មានអាពាហ៍ពិពាហ៍របស់អ្នកនាង Clara នេះ ពួកគេមានការភ្ញាក់ផ្អើលថែមទៀតបន្ទាប់ពីបានឃើញរូបថតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់នាង ដែល នាងបញ្ចេញនូវស្នាមញញឹមដែលបង្ហាញពីការរំភើបចិត្ត និង រីករាយសម្រាប់ពិធីមង្គលការនាពេលខាងមុខនេះ។

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម