Connect with us

ច្បាស់ជាល្អមើលណាស់គូនេះ! Arsenal ត្រូវជួប Manchester United នៅជុំទី៤ នៃពាន FA Cup

អង់គ្លេស៖ ក្រោយចប់ការប្រកួតជុំទី៣ រួចមកក្រុមកាំភ្លើងធំ Arsenal ដែលបានឈ្នះ FA Cup ចំនួន ១៣លើក ត្រូវជួប Manchester United ដែលធ្លាប់ឈ្នះ ១២លើក នៅជុំទី៤។
ការចាប់ឆ្នោតជុំទី៤ របស់ពាន FA ក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League Manchester City នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមដែលប្រឹងប្រែងជៀសពីតំបន់កាត់ចោល Burnley ។
ដោយឡែក ក្លិបខ្លាំងៗនៅលីហ្គកំពូលអង់គ្លេស Crystal Palace ក៏ធ្វើជាម្ចាស់ផ្ទះរង់ចាំ Tottenham ហើយក្រុមតោខៀវ Chelsea នឹងត្រូវជួបជាមួយ Sheffield Wednesday ឬ Luton Town នៅកីឡដ្ឋាន Stamford Bridge៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម