នោះ! លោក Pochettino ចង់នៅដឹកនាំ Spurs រយៈពេល ២០ឆ្នាំទៀត
អង់គ្លេស៖ លោក Mauricio Pochettino សង្ឃឹមថា នឹងក្លាយជាអ្នកចាត់ការរបស់ក្រុម Tottenham រយៈពេល ២០ឆ្នាំទៀត ហើយប្រហែលជាបញ្ចប់អាជីពរបស់ខ្លួនជាមួយក្លិបនេះផងដែរ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន វ័យ៤៦ឆ្នាំរូបនេះ សង្ឃឹមថា នឹងធ្វើតាមគន្លងរបស់លោក Arsene Wenger ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្រុម Arsenal នៅទីក្រុងឡុងដ៍អស់រយៈពេល ២២ឆ្នាំ មុនពេលចាកចេញកាលពីរដូវកាលមុន។
លោក Pochettino បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា នឹងនៅទីនេះ ២០ឆ្នាំទៀត ហើយក៏ចង់បញ្ចប់អាជីពនៅទីនេះផងដែរ។ ខ្ញុំកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងនៅទីនេះ ហើយចង់ជួយក្លិបឲ្យសម្រេចបាននូវអ្វីដែលពួកគេចង់បាននៅក្នុងប្រវត្តិសាស្ត្រ។ វាពិតជាអស្ចារ្យណាស់ ខ្ញុំសប្បាយចិត្តណាស់ដែលបានមកទីនេះ” ។
ចាប់តាំងពីបានចូលរួមជាមួយក្រុម Spurs កាលពីឆ្នាំ ២០១៤ លោក Pochettino បានដឹកនាំក្រុមនេះ ឈរនៅតារាងលីហ្គកំពូលអង់គ្លេសលេខ៥ លេខ៣ លេខ២ និងលេខ៣ ក្នុងរយៈពេល ៤ រដូវកាល ហើយនេះក៏ជាលទ្ធផលដ៏ល្អរបស់ក្លិបផងដែរ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍