Liverpool សល់តែខ្សែការពារកណ្ដាលម្នាក់គត់ ក្រោយកីឡាករ Lovren រងរបួស
អង់គ្លេស៖ ខ្សែការពារក្រុម Liverpool កីឡាករ Dejan Lovren បានរងរបួសសរសៃពួរ ក្នុងអំឡុងពេលចាញ់ Wolves កាលពីយប់មិញ ក្នុងការប្រកួតជុំទី៣ នៃក្របខ័ណ្ឌ FA Cup នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹកក្រុមហង្សក្រហម។
Lovren លេងបានមិនដល់ ១០នាទីផង ក៏របួសសរសៃពួរត្រូវប្ដូរចេញភ្លាមៗ ហើយក៏មិនទាន់បានបញ្ជាក់ពីអាការៈនៃរបួស និងរយៈពេលសម្រាកព្យាបាលនៅឡើយទេ។
ការរងរបួសរបស់ខ្សែការពារអន្តរជាតិក្រូអាតរូបនេះ បានធ្វើឱ្យក្រុមកំពូលតារាងក្របខ័ណ្ឌ Premier League, Liverpool សល់ខ្សែការពារកណ្តាលសំខាន់តែម្នាក់គត់ គឺ Virgil van Dijk ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍