កាន់តែយ៉ាប់ហើយ! Real Madrid នឹងគ្មានវត្តមាន Toni Kroos លើវាលស្មៅរយៈពេលមួយខែ
អេស៉្បាញ៖ ខ្សែបម្រើកណ្តាលរបស់ Real Madrid កីឡាករ Toni Kroos ត្រូវសម្រាកព្យាបាល រយៈពេលមួយខែ បន្ទាប់ពីរងរបួសសាច់ដុំ។ Kroos បានប្ដូរចេញ ១០នាទីមុនចប់ការប្រកួត La Liga ដែល Real Madrid ចាញ់ក្រុម Real Sociedad ២ ទល់នឹង០ នៅដីខ្លួនឯង កាលពីថ្ងៃអាទិត្យ ។ ថ្ងៃបន្ទាប់ ក្រុមយក្សអេស្ប៉ាញ បានបញ្ជាក់ព័ត៌មាននៃអាការៈរបួសតាមរយៈវេបសាយផ្លូវការរបស់ក្លិប ដោយបានឲ្យដឹងថា ៖ “បន្ទាប់ពីការធ្វើតេស្ត Toni Kroos ដោយសេវាកម្មវេជ្ជសាស្រ្តរបស់ក្លិបរួចមក កីឡាកររូបនេះ រកឃើញថា មានការរហែកនៃសាច់ដុំនៅជើង ។ អាការៈរបួស និង ការសម្រាកព្យាបាល នឹងត្រូវបានតាមដានយ៉ាងម៉ត់ចត់” ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍