Connect with us

តំបន់ដែលជាប់គាំងដោយភាពក្រីក្រ ពលរដ្ឋមានជីវភាពធូធារឡើងវិញ ក្រោយបង្កើតកសិដ្ឋានចិញ្ចឹមសត្វព្រាប

ប្រទេសចិន ៖ នៅស្រុក ឡូប (Lop County) ក្នុងតំបន់ស្វយ័តស៊ីនជាំងអួយក័រ ប៉ែកខាងជើងឆៀងខាងលិចប្រទេសចិន អាជ្ញាធរមូលដ្ឋាន បានជួយអ្នកភូមិក្នុងការបង្កើតទីផ្សារសម្រាប់ចិញ្ចឹមព្រាប ដើម្បីចូលរួមបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ស្ថិតនៅខាងត្បូងវាលខ្សាច់ ថាឃ្លីម៉ាកាន់ ស្ថិតនៅក្នុងបញ្ជីស្រុក ដែលជាប់គាំងក្នុងភាពក្រីក្រថ្នាក់ជាតិរបស់ចិន។ ប៉ុន្តែ ដោយមានជំនួយពីឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ កសិដ្ឋានចិញ្ចឹមព្រាបនៅស្រុកនេះ អាចបង្កើតកូនព្រាប រៀងរាល់៣៥ថ្ងៃម្ដង ។


លោក អាដាក់ យ៉ាសិន លេខាទីមួយ គណៈកម្មការបក្សនៃភូមិខាល់វ៉ាប់ បានអោយដឹងថា “បើសិនជា មួយគ្រួសារបង្កើតកូនព្រាបបានមួយ ការទប់ស្កាត់ជំងឹរាតត្បាត និង ការស្វែងរកទីផ្សារ នឹងមិនអាចបំពេញតាមតម្រូវការបានទេ ។ ដូច្នេះ យើងក៏បង្កើតជាក្រុមមួយ ដែលមាន១៩គ្រួសារដែលជាប់គាំងក្នុងភាពក្រីក្រ ហើយយើងកំណត់ឱ្យមួយគ្រួសារនៃក្រុមនេះ ដឹកនាំការងារចិញ្ចឹមព្រាបនេះ។ ”
បើយោងតាមលោក យ៉ាសិន ភូមិនេះ កំពុងប្រើរូបមន្ដបង្កាត់ពូជព្រាបជាលក្ខណៈសមូហភាព ព្រមទាំងបានបង្កើតក្រុមជំនួយការសមូហភាពជាច្រើនក្រុម ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមព្រាប។
នៅក្នុងក្រុមនីមួយៗ មានអ្នកជំនាញជាច្រើននាក់សម្រាប់រ៉ាប់រងការងារបង្កាត់ពូជព្រាប ចំណែកឯអ្នកភូមិវិញ អាចធ្វើការនៅកសិដ្ឋានបាន ឬ អាចក្លាយជាម្ចាស់ភាគហ៊ុននៃកសិដ្ឋានតែម្ដង ដើម្បីរកចំណូលបន្ថែមឱ្យបានកាន់តែច្រើន។


លោក អាមេត អ្នកភូមិខាល់វ៉ាប់ បាននិយាយថា “ការងារបង្កាត់ពូជព្រាបនេះ ជួយឱ្យខ្ញុំមានប្រាក់ខែ១៤៦ដុល្លារក្នុង១ខែ ដែលស្មើនឹង១៧៥០ដុល្លារក្នុង១ឆ្នាំ ។ ខ្ញុំ បានយកលុយ ១៤០០ដុល្លារមកបណ្ដាក់ទុនទៅក្នុងក្រុមជំនួយការសមូហភាពនេះ ហើយឥឡូវ ខ្ញុំទទួលបានប្រាក់ពីការបណ្ដាក់ទុននេះ ពី ៧ ទៅ ៩រយដុល្លារអាមេរិកក្នុង១ឆ្នាំ។ ខ្ញុំសប្បាយចិត្តណាស់ ដែលអាចរកចំ ណូលបានច្រើនជាងមុនដូច្នេះ។”
ក្នុងភូមិ ខាល់វ៉ាប់ មាន១៦៦គ្រួសារ ដែលកំពុងជាប់គាំងក្នុងភាពក្រីក្រ ហើយភាគច្រើននៃគ្រួសារទាំងនេះ គឺជាម្ចាស់ភាគហ៊ុននៃកសិដ្ឋានចិញ្ចឹមព្រាប នាពេលសព្វថ្ងៃនេះ។ ក្រុមជំនួយសមូហភាព ក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិញ្ចឹមព្រាបធំៗប្រចាំស្រុកផងដែរ ដោយក្រុមហ៊ុន គឺជាអ្នកទិញព្រាបពីកសិករ ហើយយកវាទៅលក់ជាលក្ខណៈសមូហភាព ដើម្បីធានាថាកសិករមានចំណូលទៀងទាត់។


លោក ចាង យីង អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនចិញ្ចឹមព្រាប ហ័រធានសៀរ ស្រុកឡូប បានអោយដឹងថា “ក្រុមហ៊ុនរបស់យើង ទទួលខុសត្រូវលើការងារទប់ស្កាត់ការរាតត្បាតនៃជំងឺ ការបណ្ដុះបណ្ដាលបច្ចេកទេស និងផ្ដល់ការណែនាំជាលក្ខណៈរួមគ្នា ។ តាមរយៈការបង្រួបបង្រួមទាំង៥យ៉ាង យើងអាចធានាបាននូវគុណភាពរបស់ព្រាបទាំងអស់ ដែលយើងដឹកចេញពីកសិដ្ឋាន និងអាចធានាបាននូវផលិតផលមួយ ដែលមានស្ដង់ដារ និងមានគុណភាពខ្ពស់។”


ដោយឡែក លោក ថាវ យ៉ុង អភិបាលរងស្រុកឡូប បានបញ្ជាក់ថា “សព្វថ្ងៃនេះ ស្រុកឡូប របស់យើងផ្ដោតទៅលើការងារកសាងកសិដ្ឋានចិញ្ចឹមព្រាប ការងារដាំផ្សិត និងចិញ្ចឹមគោ។ តាមរយៈការអភិវឌ្ឍឧស្សាហកម្មទាំងបីប្រភេទនេះ យើងអាចធានាបានថា គ្រួសារដែលក្រីក្រជាង១ម៉ឺនគ្រួសារ នឹងអាចបង្កើនប្រាក់ចំណូលរបស់ពួកគាត់បានជារៀងរាល់ឆ្នាំ ដោយក្នុងមួយលើក ពួកគាត់អាចបង្កើនប្រាក់ចំណូលបានជាង៦០០ដុល្លារអាមេរិក ជាអតិបរមា ៕”

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម