ផ្លូរការ! ខ្សែប្រយុទ្ធ Cristiano Ronaldo ផ្ទេរចេញពី Real Madrid ទៅកាន់ Juventus ក្នុងតម្លៃ…
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់ការផ្ទេរពី Real Madrid ទៅកាន់ក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ១០៥លានអឺរ៉ូ នេះបើតាមការបញ្ជាក់ជាផ្លូវការពីក្រុមរហស្សនាមអធិរាជសកាលពីម្សិលមិញ។
ក្រោយជួយឲ្យក្លឹបឈ្នះជើងឯកក្របខណ្ឌ Champions League ចំនួន៤លើក មួយរយៈចុងក្រោយនេះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់មានទំនាក់ទំនងមិនល្អជាមួយនឹងប្រធានក្លិបលោក Florentino Perez ឡើយ។
ការផ្លាស់មកកាន់ Juventus ក្នុងក្របខណ្ឌកំពូលអ៊ីតាលី របស់អតីតសមាជិក Manchester United ក្នុងតម្លៃ១០៥លានអឺរ៉ូ នឹងបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធ Gonzalo Higuain ផ្ទេរមកពី Napoli ក្នុងតម្លៃ៩៩លានដុល្លារ។
គួររំលឹកថា ក្រោយចាកចេញពីទឹកដី Old Trafford មកកាន់ទឹកដីអេស្ប៉ាញកាលពីឆ្នាំ២០០៩ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៨០លានផោន ម្ចាស់ពាន Ballon D’Or ៥សម័យ រកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៤៥១ គ្រាប់ ដោយឈ្នះ Champions League ៤ដង, La Liga ៣ដង និងពានរង្វាន់ជាច្រើនទៀតផងដែរ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍