Connect with us

ឈប់បក់ផ្សែងហើយ! រដ្ឋមន្រ្តីសាធារណៈការ ប្រកាសបិទក្រុមហ៊ុនកែច្នៃយានយន្តខុសច្បាប់

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុន/យានដ្ឋានកែច្នៃយានយន្ដ ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នឹងត្រូវតែបិទចោលទាំងអស់ ។
ការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃទី ៩ ខែមករានេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និង លើកទិសដៅការងារឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួង។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ដើម្បីកុំឲ្យមានករណីកែច្នៃ កាត់តទ្រុងឡាន កើតឡើងដដែលៗ ដូច្នេះ ឆ្នាំ២០១៩ នេះ ត្រូវតែបិទក្រុមហ៊ុន/យានដ្ឋានកែច្នៃយានយន្ដ ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ។ ជាមួយនេះក្រសួង នឹងដាក់បច្ចេកទេសទំនើបតាមប្រព័ន្ធអនឡាញមួយ ដើម្បីត្រួតពិនិត្យតាមដានឲ្យជាប់ ក្នុងករណីក្រុមហ៊ុនដដែលៗ ឬ ឡានដដែល ដែលចាប់បាន ថាដឹកទំនិញលើសទម្ងន់ ឬ កែច្នៃខុសបច្ចេកទេសនោះ នឹងចាត់វិធានការតែម្តង ។
បើតាមរបាយការណ៍ពីក្រសួង បានអោយដឹងថា យានដ្ឋានកែច្នៃ និងដំឡើងយានយន្តសរុប នៅទូទាំងប្រទេស មានចំនួន ២៩៤កន្លែង ក្នុងនោះ មានច្បាប់ ចំនួន ២៨៧ កន្លែង និង ៧កន្លែងផ្សេងទៀត មិនមានច្បាប់នោះទេ ។ ដោយឡែកយានដ្ឋានជូសជុលរថយន្តសរុប មានចំនួន ៣ ១៣៥ កន្លែង ក្នុងនោះ មានច្បាប់ចំនួន ២ ២៦៥កន្លែង និង មិនមានច្បាប់ ៨៧០កន្លែង ។
ជាមួយគ្នានេះ កាលពីឆ្នាំ២០១៨កន្លងទៅ គណកម្មការជំនាញរបស់ក្រសួង បានធ្វើការត្រួតពិ និត្យ និងឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយបានពិន័យរថយន្ត សរុបចំនួនជិត ៣ម៉ឺនគ្រឿង ។
លោក ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានប្ដេជ្ញាថា នឹងចាត់វិធាននៅឆ្នាំ២០១៩នេះ ដោយកន្លងមកក្រសួង មិនដែលធ្លាប់បានបិទក្រុមហ៊ុនកែច្នៃ មួយណានៅឡើយទេ ។ ដូច្នេះ ត្រូវរកនិតីវិធីដើម្បីតាមដានគ្រប់គ្រង ដើម្បីឈានទៅដល់បិទក្រុមហ៊ុន ឬ អាជីវកម្មដឹកទំនិញកែច្នៃ ខុស លក្ខណៈបច្ចេកទេសទាំងនេះឲ្យបាន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម