Connect with us

អង្គការមួយ បានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលនៅខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់កុមារក្រីក្រ គ្មានលទ្ធភាពបន្តការសិក្សា

បន្ទាយមានជ័យ៖ អង្គការសប្បុរធម៌មួយ បានចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលកុមារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើជាកន្លែងជួយបណ្តុះបណ្តាលជំនាញដល់សិស្សានុសិស្សដែលមិនមានលទ្ធភាពបន្តការសិក្សា ។
មជ្ឈមណ្ឌលនេះ ស្ថិតនៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីតាមប្រពៃណីសាសនា ចាប់ផ្តើមធ្វើការសាងសង់ជាផ្លូវការនៅថ្ងៃទី ៩ ខែមករានេះ ក្រោមវត្តមានលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ ។
លោក Martin Charles Maindiaux នាយអង្គការកុមារមេគង្គ ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា ការសាងសង់មជ្ឈមណ្ឌលកុមារនេះ គឺសម្រាប់ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជួយដល់សិស្សានុសិស្ស ក្នុងខេត្តបន្ទាយមានជ័យ ដែលមានជីវភាពជួបការលំបាក និង គ្មានលទ្ធភាពបន្តការសិក្សា ។

ថ្លែងក្នុងឪកាសនោះ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់អង្គការនេះដែលបានជួយរកការងារជូនដល់យុវនារីក្នុងខេត្តបន្ទាយមានជ័យ បានបម្រើការនៅក្រុមហ៊ុនតម្បាញសូត្រ ដែលជាការចូលរួមកាត់បន្ថយការធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស ដែលអាចប្រឈមនឹងបញ្ហាផ្សេងៗ ។
លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពនេះ គឺជាគ្រឹះសំខាន់ ព្រោះថាមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម