យានអវកាសឆាងអ័រ៤ របស់ចិន ថតបានរូបភាពអំពីផ្នែកខាងក្រោយនៃភពព្រះច័ន្ទ
ប្រទេសចិន ៖ ចិន បានចេញផ្សាយរូបថតថ្មីៗ ដ៏គួរឱ្យចាប់អារម្មណ៍អំពីផ្នែកខាងក្រោយនៃភពព្រះច័ន្ទ ដែលថតដោយយានអវកាសឆាងអ័រ៤ បន្ទាប់ពីយាននេះ បានចុះចតលើភពព្រះច័ន្ទដោយជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។ រូបថតទាំងនេះ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះ វាគឺជាឯកសារដែលបង្ហាញអ្នកវិទ្យាសាស្ត្រឱ្យឃើញពីផ្នែកខាងក្រោយ ឬ ផ្នែកងងឹតរបស់ព្រះច័ន្ទ ។ ដោយហេតុថា ទំនាញរបស់ផែនដីធ្វើឱ្យភពព្រះច័ន្ទ មិនអាចវិលជុំវិញខ្លួនឯងបាន និង ដោយហេតុថា ភពព្រះច័ន្ទ វិលក្នុងល្បឿនដែលស្មើនឹងល្បឿនវិលជុំរបស់ផែនដីដែរនោះ ទើបធ្វើឱ្យអ្នកនៅលើផែនដី មិនអាចមើលឃើញផ្នែកខាងក្រោយ ឬ “ផ្នែកងងឹត” របស់ភពព្រះច័ន្ទបានទេ ។
រូបថតទាំងនេះ ផ្ដល់ជាព័ត៌មានថ្មីៗមួយចំនួន សម្រាប់ឱ្យអ្នកវិទ្យាសាស្ត្រ បានសិក្សាអំពីផ្នែកខាងក្រោយដ៏អាថ៌កំបាំងរបស់ភពព្រះច័ន្ទ ហើយយានអវកាសឆាងអ័រ៤ នឹងធ្វើពិសោធន៍ជាច្រើន នៅទីនោះ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីផ្នែកងងឹតនេះ ។ ជោគជ័យនៃការចុះចតនេះ គឺជាការបោះជំហានទៅមុខដ៏ធំមួយសម្រាប់គម្រោងសិក្សាភពព្រះច័ន្ទរបស់ប្រទេសចិន ទៅថ្ងៃមុខ នេះបើយោងតាមលោកសាស្ត្រាចារ្យ យ៉ាង យូគ័ង។
លោក យ៉ាង យូគ័ង សាស្ត្រាចារ្យ ក្រុមហ៊ុនវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន CASIC បាននិយាយថា “ផ្នែកខាងក្រោយរបស់ភពព្រះច័ន្ទ គឺ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ វាអាចប្រាប់យើងឱ្យដឹងអំពីការកកើតរបស់ភពព្រះច័ន្ទ ក៏ដូចជាការវិវឌ្ឍរបស់វាទៅថ្ងៃមុខផងដែរ ។ ខ្ញុំជឿថា គម្រោងសិក្សាភពព្រះច័ន្ទរបស់ចិន មានបីដំណាក់កាល គឺដំណាក់កាលហោះជុំវិញ ចុះចត និងបញ្ជូនវត្ថុគំរូត្រលប់មកផែនដីវិញ ។”
លោកសាស្រ្តាចារ្យ ក៏បានលើកឡើងផងដែរថា យាវអវកាសឆាងអ័រ៥ ដែលជាយានបន្ទាប់ ក៏នឹងប្រមូលវត្ថុគំរូពីផ្នែកខាងមុខរបស់ភពនេះដែរ ។ អាចនិយាយបានថា បេសកកម្ម ឆាងអ័រ៤ បានចាប់ផ្ដើមយ៉ាងល្អណាស់ ។ ដូច្នេះ កត្តាទាំងនេះនឹងផ្ដល់អំណោយផលល្អណាស់ ចំពោះការរៀបចំគម្រោងនាពេលអនាគត ដែលពាក់ព័ន្ធនឹងការបញ្ជូនវត្ថុគំរូ ដែលប្រមូលបានពីផ្នែកខាងក្រោយរបស់ព្រះច័ន្ទត្រលប់មកផែនដីវិញ ជាពិសេស គឺវត្ថុគំរូពីប៉ូលខាងត្បូងរបស់ភពនេះតែម្ដង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍