Connect with us

កញ្ញា បាន មុន្នីល័ក្ខ និង DJ Cake មានទំនាក់ទំនងគ្នារយៈពេល៤ឆ្នាំមកហើយ តែមិនទាន់មានដំណឹងល្អនៅឡើយ

ក្រោយពីបែកបាក់ជាមួយភរិយាដើម DJ Cake មានទំនាក់ទំនងជាមួយតារាចម្រៀងស្រីមួយរូបដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈវិបសាយ Youtube កញ្ញា បាន មុន្នីល័ក្ខ អស់រយៈពេល៤ឆ្នាំមកហើយ។ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាហើយ អ្នកស្គាល់កញ្ញាតែងតែឆ្ងល់ថាតើពេលណាដែលតារាចម្រៀងបែបរ៉េប DJ Cake និងតារា Youtube កញ្ញា បាន មុន្នីល័ក្ខ នឹងមានដំណឹងល្អ រៀបមង្គលការ ។


ចំណែកតារាចម្រៀងសម្លេងស្រទន់ កញ្ញា មុន្នីល័ក្ខ វិញក៏មិនបានបង្ហើបព័ត៌មាននេះជាសាធារណៈទេ ជាពិសេសទំនាក់ទំនងអ្នកទាំងពីរជាគូដណ្តឹងនឹងគ្នា។ តែមហាជនសង្កេតឃើញថាអ្នកទាំងពីរតែងតែទៅណាមកណាជាគូ ចំណែកឯ DJ Cake វិញថែមទាំងបង្ហោះនូវរូបភាពស្និទស្នាលនឹងគ្នាជាញឹកញាប់។ មហាជនកំពុងតែរង់ចាំមើលថាតើពួកគាត់នឹងរៀបការនៅពេលណា ពីព្រោះទំនាក់ទំនងរបស់ពួកគេទាំងនេះមានរយៈពេលជាង ៤ឆ្នាំមកហើយ ។

 

អត្ថបទ: ឡុង រតនា

Loading...

ពេញនិយម