Connect with us

DJ Cake អះអាងថា សម្រាប់គាត់ និងកញ្ញា បាន មុន្នីល័ក្ខ គឺមានទំនាក់ទំនងធម្មតាប៉ុណ្ណោះ

ភ្នំពេញ ៖ ក្រោយការចេញផ្សាយពីទំនាក់ទំនងស្នេហារវាង DJ Cake និងតារា Youtube កញ្ញា បាន មុន្នីល័ក្ខ រួចមក ពេលនេះ DJ Cake បានចេញមុខមកបកស្រាយ ដោយបញ្ជាក់ថា ទំនាក់ ទំនងរវាងអ្នកទាំងពីរ គឺ ជាទំនាក់ទំនងធម្មតា ប៉ុណ្ណោះ ។ DJ Cake បានថ្លែងប្រាប់ MYTV Plus នៅថ្ងៃទី ៩ ខែមករានេះថា គាត់ មិនមានទំនាក់ទំនងស្នេហាជាមួយនឹងតារា Youtube កញ្ញា បាន មុន្នីល័ក្ខ នោះទេ ។
ការចេញមកបកស្រាយនេះ គឺ ក្រោយមានព័ត៌មានថា បន្ទាប់ពីបានបែកបាក់ជាមួយភរិយាដើម រួចមក DJ Cake បានមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងស្រីមួយរូប ដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈវិបសាយ Youtube នោះគឺ កញ្ញា បាន មុន្នីល័ក្ខ អស់រយៈពេល៤ឆ្នាំមកហើយ ។ ទន្ទឹមគ្នានេះ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាហើយ អ្នកដែលស្គាល់កញ្ញា មុន្នីល័ក្ខ តែងតែឆ្ងល់ថា តើពេលណា ដែលតារាចម្រៀងបែបរ៉េប DJ Cake និង កញ្ញា បាន មុន្នីល័ក្ខ នេះនឹងមានដំណឹងល្អ ពីការរៀបមង្គលការ ។
រហូតមកទល់ពេលនេះ តារាចម្រៀងសម្លេងស្រទន់ កញ្ញា មុន្នីល័ក្ខ វិញ ក៏មិនបានបង្ហើបព័ត៌មាននេះ ជាសាធារណៈនោះទេ ជាពិសេសទំនាក់ទំនងអ្នកទាំងពីរ ដែលគេអះអាងថា គឺជាគូដណ្តឹងនឹងគ្នា ៕

អត្ថបទ: ឡុង រតនា

Loading...

ពេញនិយម