Connect with us

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នឹងអញ្ជើញជិះរថភ្លើងឆ្លងកាត់ព្រំដែន នៅពេលខាងមុខ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និង ប្រទេសថៃ គ្រោងនឹងអញ្ជើញចូលរួមដំណើរតាមរថភ្លើង ឆ្លងកាត់ព្រំដែននៅពេលខាងមុខ ដែលជាការសម្ពោធក្បាលរថភ្លើងថ្មីផងដែរ ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅថ្ងៃទី ៩ ខែមករា អំឡុងពេលនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានអោយដឹងថា ក្រសួង គ្រោងនឹងចរចារជាមួយក្រុមហ៊ុន Royal Group ធ្វើកិច្ចព្រមព្រៀមសម្បទានរវាង រដ្ឋាភិបាល និងក្រុមហ៊ុន Royal Group ដើម្បីគ្រប់គ្រងផ្លូវដែក ពីភ្នំពេញទៅខេត្តព្រះសីហនុ និង ពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ។


លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងដោយក្តីមោទនៈភាព ថា បន្ទាប់ពីការទន្ទឹងរង់ចាំដ៏យូរ ពេលនេះ ក្បាលរថភ្លើងថ្មីចំនួន ៣ បានមកដល់កម្ពុជា ហើយពិធីសម្ពោធក្បាលរថភ្លើងនេះ នឹងត្រូវធ្វើក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ។
សូមជម្រាបថា រថភ្លើង Tramway ថ្មីចំនួន ៣គ្រឿង មានក្បាលម៉ាស៊ីនចំនួនពីរ គឺ មុខមួយ និងក្រោយមួយ ហើយបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និង ទំនើប ទាំងទ្វារស្វ័យប្រវត្តិ, ជណ្តើរ, កៅអី, ម៉ាស៊ីនត្រជាក់, បន្ទប់ទឹក, កន្លែងដាក់អីវ៉ាន់, ប្រព័ន្ធអ៊ីនធឺណិត Wifi, ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម