នាពេលខាងមុខនេះ ម្ចាស់រថយន្តដែលលក់រថយន្តអោយគេ នឹងមិនតម្រូវឲ្យលក់ស្លាកលេខរថយន្តនោះទេ
ភ្នំពេញ ៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងព្រាងបញ្ចប់អនុក្រឹត្យ ដើម្បីលក់ស្លាកលេខរថយន្តពិសេស ដែលនឹងបើកផ្លូវឲ្យប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិរថយន្ត អាចលក់រថយន្តរបស់ខ្លួនដល់អ្នកថ្មី ដោយមិនបាច់លក់ស្លាកលេខរថយន្តរបស់ខ្លួននោះទេ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃម្សិលម៉ិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា ក្នុងពេលឆាប់ខាងមុខ អនុក្រឹត្យដើម្បីលក់ស្លាកលេខពិសេស នឹងត្រូវបញ្ចប់ ដោយអនុក្រឹត្យនោះ នឹងមិនតម្រូវឲ្យម្ចាស់រថយន្ត ប្រគល់ស្លាកលេខ ឲ្យម្ចាស់ថ្មីនោះទេ ។
បើតាមរបាយការណ៍ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា យានយន្តដែលបានចុះបញ្ជី នៅក្នុងប្រទេសកម្ពុជា សរុបទាំងអស់ គឺ មានចំនួន ប្រមាណជិត៤ លានគ្រឿង ក្នុងនោះ មានម៉ូតូជាង ៣ លានគ្រឿន និង រថយន្តប្រហែលជាង កន្លះលានគ្រឿង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍