Connect with us

អញ្ចឹងសោះ! កញ្ញា បាន មុន្នីល័ក្ខ សារភាពថា ជាគូរដណ្តឹងរបស់ DJ Cake តែបានបែកបាក់គ្នា ហើយ

ភ្នំពេញ ៖ ក្រោយការលេចចេញព័ត៌មានពីទំនាក់ទំនងសេ្នហា រហូតដល់មានការភ្ជាប់ពាក្យជាគូរ ដណ្តឹង និងគ្នាជាមួយ DJ Cake មក ស្រាប់តែកញ្ញា បាន មុន្នីល័ក្ខ ចេញមកសារភាពថា ខ្លួនពិតជាគូរដណ្តឹងរបស់ DJ Cake មែន ។ ទោះជាយ៉ាងណា តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម កញ្ញា បាន មុន្នីល័ក្ខ បានបញ្ជាក់បន្ថែមថា គាត់ និង DJ Cake ដែលជាគូរដណ្ដឹង បានផ្តាច់ពាក្យគ្នាយូរហើយ មិនមានអ្វីពាក់ព័ន្ធទៀតនោះទេ គឺត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះ ។
អ្វីដែលចម្លែកនោះ គឺបន្ទាប់ពីបានបង្ហោះសារតាមរយៈបណ្តាញទំនាក់ទំនងសង្គម មិនបានដល់ ១ម៉ោងផង ស្រាប់តែកញ្ញា បាន មុនីល័ក្ខ បានលុបចោលនូវសារនោះវិញ ។
ដោយឡែក DJ Cake បានចេញមុខមកបកស្រាយ ដោយបញ្ជាក់ថា ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺជាទំនាក់ទំនងធម្មតា ប៉ុណ្ណោះ ។ DJ Cake បានថ្លែងប្រាប់ MYTV Plus ថា គាត់មិនមានទំនាក់ទំនងស្នេហាជាមួយតារា Youtube កញ្ញា បាន មុន្នីល័ក្ខ នោះទេ ។

ផ្ទុយពីការលើកឡើងនេះ បើតាមប្រភពច្បាស់ការ បានឱ្យដឹងថា កញ្ញា បាន មុនីល័ក្ខ និង DJ Cake ទើបតែបែកបាក់គ្នា និងផ្តាច់ពាក្យគ្នា ប្រហែលជាងមួយខែនោះទេ ដោយមិនបានដឹងពីមូលហេតុច្បាស់លាស់ឡើយ។
សូមបញ្ជាក់ថា បើតាមព័ត៌មាន គឺ បន្ទាប់ពីបានបែកបាក់ជាមួយភរិយាដើម រួចមក DJ Cake បានមានទំនាក់ទំនងស្នេហាជាមួយកញ្ញា បាន មុន្នីល័ក្ខ អស់រយៈពេល៤ឆ្នាំមកហើយ។ ទន្ទឹមគ្នានេះ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយគ្នាហើយ អ្នកដែលស្គាល់កញ្ញា មុន្នីល័ក្ខ ក៏តែងតែឆ្ងល់ថា តើពេលណាទើបតារាចម្រៀងបែបរ៉េប DJ Cake និង កញ្ញា បាន មុន្នីល័ក្ខ នេះនឹងមានដំណឹងល្អពីការរៀបមង្គលការ ។ ប៉ុន្តែការរង់ចាំ បានបញ្ចប់ទៅហើយ ដោយសារតែពេលនេះ អ្នកទាំងពីរបានផ្តាច់ពាក្យគ្នាទៅហើយ ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម