ជាង១២ឆ្នាំ កម្ពុជា បញ្ជូនទ័ពមួកខៀវជាង ៥៧០០នាក់ ទៅបំពេញបេសកកម្មអន្តរជាតិ
ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ ២០០៦មក កម្ពុជា បានបញ្ជូនកម្លាំងមួកខៀវរបស់ខ្លួន ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ សរុបប្រមាណ ៥ ៧៨៣នាក់ ក្នុងនោះ មានស្ត្រីចំនួន ២៧៧ នាក់ ។
បើយោងតាមកញ្ញា កុសល ម៉ាលីនដា អ្នកនាំពាក្យ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតគ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាន បានអោយដឹងថា កម្លាំងមួកខៀវទាំងអស់នេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេស បរិច្ចាគកម្លាំងរក្សាសន្តិភាពលេខរៀងទី ៣ ក្នុងប្រទេសអាស៊ាន ។
ជាមួយគ្នានេះ បច្ចុប្បន្ន កម្ពុជា មានកម្លាំងប្រមាណ ១០០០ នាក់ បានកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន ៥ រួមមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង,អាហ្រ្វិកកណ្តាល,លីបង់ និងម៉ាលី ។
កញ្ញា កុសល ម៉ាលីនដា បានបញ្ជាក់ថា កម្លាំងមួកខៀវកម្ពុជា បំពេញបេសកកម្មថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ទាក់ទងនឹងផ្នែកបោសសម្អាតមីន បោះបង្គោលព្រំដែន និងសាងសង់សំណង់ដេក និង សំណង់បញ្ឈរ ជាច្រើនទៀត ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍