អាគារអប់រំបច្ចេកទេសមួយ ចាប់ផ្តើមដំណើរការបណ្តុះបណ្តាលដល់យុវជននៅខេត្តបន្ទាយ មានជ័យ
បន្ទាយមានជ័យ ៖ អាគារអប់រំបច្ចេកទេសមួយ ដែលសាងសង់អស់ទឹកប្រាក់ជាង ៦០០លានរៀល ត្រូវបានបើកអោយដំណើរការនៅក្នុងវិទ្យាល័យថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពិធីសម្ពោធបានប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែមករានេះ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងលោកស្រី រួមនឹងសប្បុរសជននានា ។
អាគារនេះ នឹងជួយដល់ការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់សិស្សានុសិស្ស ដែលសិក្សា នៅថ្នាក់វិទ្យាល័យ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ បន្ថែមពីលើទ្រឹស្តី ដែលបានសិក្សា នាពេលកន្លងមក ។
ថ្លែងក្នុងឪកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងការអរគុណដល់សប្បុរសជននានា ដែលបានផ្តល់វិភាគទានក្នុងការសាងសង់អាគារអប់រំបច្ចេកទេសនេះ ដែលនឹងផ្តល់នូវ គុណប្រយោជន៍ច្រើនសម្រាប់ការពង្រឹងសមត្ថភាពរបស់យុវជននៅក្នុងតំបន់នេះ ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានប្រសាសន៍ថា កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានសន្តិសុខ សន្តិភាព និងស្ថេរភាពនយោបាយ ជាឱកាសមាសក្នុងការអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ច ឲ្យសម្រេចបានសមិទ្ធិផលយ៉ាងធំធេង ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តថា កំណើនសេដ្ឋកិច្ចខ្ពស់ បានធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ត្រូវបានកែលម្អកាន់តែប្រសើរឡើងជាលំដាប់ ក្នុងនោះ កំណើនចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗ ប្រមាណ២៨៨ដុល្លារ នៅឆ្នាំ២០០០ បានកើនដល់ ១៥៦៣ដុល្លារ ក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ អត្រាភាពក្រីក្រ បានធ្លាក់ចុះប្រមាណ ៥៣,២% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ ១៣,៥% នៅឆ្នាំ២០១៤ និងបន្តថយចុះមកនៅរង្វង់១០%នាបច្ចុប្បន្ន ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍