អ្នកសារព័ត៌មាន ប្រមាណ ៥.០០០នាក់ នឹងចូលរួមក្នុងជំនួបជាមួយសម្តេច នាយករដ្ឋមន្រ្តី
ភ្នំពេញ ៖ អ្នកសារព័ត៌មាន ចំនួនប្រមាណ ៥.០០០នាក់ នឹងចូលរួមក្នុងជំនួបប្រចាំឆ្នាំលើកទី៣ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង អ្នកសារព័ត៌មាន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ។ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី ១០ ខែមករា នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរថា នៅល្ងាចថ្ងៃស្អែក សម្ដេច នឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គី នាមជ្ឈមណ្ឌលកោះពេជ្រ ។
សម្ដេចតេជោ បានលើកឡើងថា ពិតប្រាកដណាស់ ការរីកចម្រើនរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និង ក្មួយៗអ្នកសារព័ត៌មានបានឡើយ ហើយ យើងបានបាត់បង់ឱកាស កសាងប្រទេសជាច្រើនឆ្នាំមកហើយ ដោយសារសង្រ្គាម ។
សម្ដេចតេជោ បានបន្ដថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺ យើងត្រូវការទេសចរ ពាណិជ្ជករ និង អ្នកវិនិយោគទុនបរទេសជាច្រើនមកវិនិយោគ នៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្ត ដល់ទេសចរបរទេស និងវិនិយោគគិនបរទេស។
សម្ដេចតេជោ បានបន្ដទៀតថា “ខ្ញុំសូមអរគុណបងប្អូន និងក្មួយៗអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មានអនឡាញ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ” ។
សម្ដេចតេជោ បានបន្ថែមថា នៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ សម្ដេច និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សូមជូនពរដល់បងប្អូន និងកូនក្មួយ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទូទាំងប្រទេសទទួលបានជោគជ័យក្នុងភាកិច្ចការងារ និង មានសុខសុភមង្គល ក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។
បើយោងតាមស្ថិតិឆ្នាំ២០១៨ កម្ពុជា មានសារព័ត៌មានជាតិចំនួន៣៥៣អង្គភាព ទស្សនាវដ្ដីជាតិមានចំនួន ១២៦អង្គភាព ព្រឹត្តិបត្រចំនួន ២១អង្គភាព កាសែតអន្តរជាតិ ៤៤អង្គភាព ទស្សនាវដ្ដីអន្តរជាតិចំនួន ៦១អង្គភាព សមាគមអ្នកសារព័ត៌មានចំនួន ៤០អង្គភាព ទីភ្នាក់ងារសារព័ត៌មានបរទេសចំនួន ១៨អង្គភាព រោងពុម្ភ និងគ្រឹះស្ថានបោះពុម្ភ ១២៤អង្គភាព ។ ដោយឡែក ស្ថា នីយទូរទស្សន៍ មានផ្សាយផ្ទាល់នៅរាជធានីភ្នំពេញ ចំនួន២២ស្ថានីយ ផ្សាយបន្តពីរាជធានីភ្នំពេញ ទៅខេត្តមានចំនួន១៣២ស្ថានីយ។ ទូរទស្សន៍ខ្សែកាបទាំងនៅរាជធានី ខេត្ត មានចំនួន ១៣៣ស្ថានីយ និង ស្ថានីយវិទ្យុ FM នៅរាជធានីភ្នំពេញមានចំនួន ៨០ស្ថានីយ នៅតាមខេត្តមាន ២៥៤ស្ថានីយ និងស្ថានីយវិទ្យុAM មានចំនួន ១ស្ថានីយ ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍