Connect with us

មែនទែនហើយ! Aaron Ramsey នឹងចូលរួមជាមួយ Juventus នៅរដូវកាលក្រោយ

អ៊ីតាលី៖ Aaron Ramsey និងភ្នាក់ងាររបស់គេ ត្រូវបានរាយការណ៍ថា បានកក់ការធ្វើដំណើររបស់ពួកគេទៅកាន់ទីក្រុង Turin សម្រាប់ការចុះហត្ថលេខាជាមួយ Juventus ។
យោងតាមសារព័ត៌មាន Sky Sport Italia បានឲ្យដឹងថា ខ្សែបម្រើអន្តរជាតិវេលស៍រូបនេះ នឹងចេញដំណើរទៅកាន់អ៊ីតាលី បន្ទាប់ពី Juventus ប៉ះ AC Milan ក្នុងពាន Super Cup នៅថ្ងៃទី១៦ ខែមករា ។
សម្រាប់ការចរចារឿងតម្លៃខ្លួន នៅមិនទាន់ដឹងនោះទេ តែត្រូវបានរាយការណ៍ថា ក្លិប នឹងផ្ដល់ ៧,៥លានអឺរ៉ូក្នុងមួយរដូវកាល ក្នុងរយៈពេល ៥ឆ្នាំ ដល់ Ramsey ហើយកីឡាកររូបនេះ នឹងចាប់ផ្តើមហ្វឹកហាត់ជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលី នៅខែកក្កដាខាងមុខ ៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម