Ivan Perisic និង Mario Mandzukic រកម្នាក់១គ្រាប់ ជួយក្រូអាត ឡើងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 ដោយជោគជ័យ
ក្រុមជម្រើសជាតិក្រូអាតបានបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនគឺឡើងដល់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 ដោយជោគជ័យ ក្រោយវាយបក ទម្លាក់ក្រុមតោកំណាចអង់គ្លេស នៅវគ្គ៤ក្រុមចុងក្រោយ ចាយពេលអស់១២០នាទី។
សមរភូមិវាលស្មៅនាទីលាន លូស្សស្នីគី (Luzhniki) ដំណើរការបានតែ៥នាទី ខៃរ៉េន ទ្រីបពីយើ (Kieran Trippier) បានស៊ុត ហ្វ្រីឃីក (Free-Kick) បាល់កោងចូលទីយ៉ាងស្អាត អោយអង់គ្លេសនាំមុខមុន។ បន្ទាប់ពីគូប្រកួតនាំមុខ ក្រូអាតបានព្យាយាមសម្រុកមួយៗ និងបង្កើតឱកាសច្រើនដងដែរ តែមិនសម្រេច ខណៈអង់គ្លេសប្រឹងការពារវាយបករហូតចប់វគ្គទីមួយ។
ឈានដល់វគ្គទីពីរ ក្រូអាតបានបន្តដាក់សម្ពាធលើអង់គ្លេសដើម្បីព្យាយាមរកគ្រាប់បាល់តាមស្មើ។ ដោយការបច្ចេកទេសការលេងល្អ, ក្តីរំភើបរីករាយរបស់ក្រូអាតបានមកដល់ ពេលដែល អ៊ីវ៉ាន ភើរីស៊ីក (Ivan Perisic) ជាអ្នករកគ្រាប់បាល់ តាមស្មើ នៅនាទី៦៨។ ក្រុមទាំងពីរនៅតែវាយលុកទៅវិញទៅមក តែ មិនអាចរកគ្រាប់បាល់បានទៀត។ ចប់៩០នាទីស្មើគ្នា ១-១ ទើបត្រូវថែមម៉ោង១៥នាទីពីរ ដង។
ការថែមម៉ោង១៥នាទីលើកទី១នៅតែគ្មានគ្រាប់បាល់ទម្លាយសំណាញ់ បើទោះបីជាក្រុមទាំងពីរបានផ្លាស់ប្តូរកីឡាករថ្មីចូលដូចគ្នា។ ១៥នាទីចុងក្រោយ គឺនៅនាទី១០៩ ទើបមានគ្រាប់បាល់កើតឡើង បន្ទាប់ពី ខ្សែប្រយុទ្ធ ម៉ារីអូ ម៉ានស៊ូឃីក ( Mario Manzukic) បានវាយសម្រុក រហូតស៊ុតចូលទីបានសម្រេច ក្លាយជាវីរបុរសអោយក្រុមជម្រើសជាតិក្រូអាត ឈ្នះអង់គ្លេស ២-១ នឹងឡើងវគ្គផ្តាច់ព្រ័ត្រជួបក្រុមមាន់គកបារាំង៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍