Connect with us

តារាកំប្លែងសក់ធំ លោក វី ជីវ័ន្ត កំពុងឡើងកូដក្រោយថតបញ្ចប់រឿងថ្មី

តារាសក់ប៉ោងធំប៉ិនប្រសប់កំប្លែង លោក វី ជីវ័ន្ត ដែលសព្វថ្ងៃនេះកំពុងតែឡើងកូដខ្លាំង ក្រោយពេលថតបញ្ចប់រឿងថ្មី ហើយជំនាញរបស់លោកផ្ទាល់ក៏ជាតន្ត្រីករមួយរូបដែលមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ ។

បន្ទាប់ពីលោក វី ជីវ័ន្ត បានតស៊ូអស់ពេលជាច្រើនឆ្នាំ ពោលគឺចាប់តាំងពីលោកនៅវ័យកុមារមកម្ល៉េះដែលជាតន្ត្រីករ ហើយឈានរហូត ចូលសម្តែងចំរៀងកាយវិការ និងមួយរយៈក្រោយនេះលោកបានឈានចូលសំដែងក្នុង រឿងជាភាគជាច្រើនក្នុងភាពយន្តខ្មែរ ។ ថ្មីៗនេះ លោក ជីវ័ន្ត ទើបតែសម្តែងក្នុងរឿងភាពយន្តខ្នាតធំមួយដែលទើបបានថតបញ្ចប់ ដែលមានចំណងជើងថា “អន្ទាក់ស្នេហ៍” ហើយគ្រោងនឹងដាក់បញ្ជាំងនៅតាមរោងភាពយន្តក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម