Connect with us

ក្រុមបិសាចក្រហម កំពុងស្ថិតលើផ្លូវដ៏លំបាក ដើម្បីឡើងមកឈរនៅកំពូលតារាង ក្រោយជ័យជម្នះ ៦លើក ជាប់ៗគ្នា

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានទទួលជ័យជម្នះដោយលទ្ធផល ១ ទល់នឹងសូន្យ ទៅលើក្រុមម្ចាស់ផ្ទះ Tottenham កាលពីយប់ម៉ិញនេះ ដែលនេះ គឺជាជ័យជម្នះជាប់ៗគ្នា លើកទី៦ ក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅបណ្តោះអាសន្ន លោក Ole Gunnar Solkjaer ។
លោក Ole Gunnar Solkjaer បានចូលមកដឹកនាំក្លិបបិសាចក្រហម ក្រោយពេលដែលក្លិបនេះ បានបណ្តេញលោក Jose Mourinho ។ ក្រោយការចូលមកដឹកនាំក្រុមបិសាចក្រហម បានទទួលជ័យជម្នះជាបន្តបន្ទាប់ ជាពិសេស គឺជំនួបកាលពីយប់ម៉ិញ ជាមួយនឹងក្រុម Tottenham ដែលជាក្រុមជើងខ្លាំងលេខ3 ក្នុងតារាងបាល់ទាត់លីគកំពូលអង់គ្លេស ។
ឥលូវនេះ ក្លិបបិសាចក្រហម បានឈរស្ថិតនៅលេខ ៦ ក្នុងតារាង ដែលមានពិន្ទុស្មើគ្នានឹងក្រុម កំភ្លើងធំ Arsenal ដែលឈរនៅលេខរៀងទី ៥ ។
បើតាមកាលវិភាគប្រកួត លោក Solkjaer នឹងត្រូវដឹកនាំក្រុមបិសាចក្រហម ប្រកួតនិងក្រុមខ្លាំងៗដែលនោះ ជាសំពាធយ៉ាងធ្ងន់ធ្ងរមួយ ដើម្បីអាចមកឈរនៅក្នុងចំណោមក្រុមខ្លាំងកំពូលតារាងទាំង៤ ក៏ដូចជា នាំក្រុមបិសាចក្រហម បន្តឡើងទៅកាន់ជុំទី៤ នៃការប្រកួតពានរង្វាន់ FA Cup ក្រោយពីយកឈ្នះក្រុមភ្ញៀវ Reading ដោយលទ្ធផល២ទល់នឹង០ នាកីឡដ្ឋាន Old Trafford ។
បើតាមកាលវិភាគ បង្ហាញថា ក្លិបបិសាចក្រហម នឹងត្រូវជួបប្រកួតជាមួយនឹងក្រុម Asernal នៅថ្ងៃទី២៦ ខែមករាក្នុងក្របខ័ណ្ឌ FA Cup, ជួបក្រុម Paris Saint Germain នៅថ្ងៃទី ១២ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌ Champion League, ជួបក្រុម Liverpool នៅថ្ងៃទី ២៤ ខែកុម្ភៈ និង ក្រុមខ្លាំងចុងក្រោយ គឺ Manchester City នៅថ្ងៃទី ១៦ ខែមិនា ៕

Loading...

ពេញនិយម