Connect with us

Del Piero ថា Juventus អាចឈ្នះ Champions League ជាមួយ Ronaldo

ការមកដល់ ជូវិនទូស (Juventus) របស់ Cristiano Ronaldo នាំអោយវីរបុរសក្លិបសេះបង្កង់និងអ៊ីតាលី អាលេសសានដ្រូវ ដេល ភែរ៉ូ (Alessandro Del Piero) មានជំនឿថាអតីតក្លិបរបស់ខ្លួននឹងវិវឌ្ឍឡើងមួយកម្រិតទៀតហើយអាចឈ្នះ UEFA Champions League។

ដេល ភែរ៉ូ (Del Piero) ជឿថា “Ronaldo ល្អបំផុតសម្រាប់ Juventus និង សម្រាប់បាល់ទាត់អ៊ីតាលី។ Juventus នឹងត្រូវបានចាត់ទុកជាក្រុមល្អបំផុតមួយក្នុងលោកនិងឈ្នះ Champions League ម្ដងទៀត ហើយរឿងទាំងអស់នេះអាចទៅរួចជាមួយ Cristiano។

លើសពីនេះ ដេល ភែរ៉ូ (Del Piero) បន្ថែមថាការមកដល់របស់ Ronaldo ជាការបង្កើនប្រជាប្រិយភាពខ្ពស់មិនត្រឹមតែលើទីលានទេ តែជួយអោយកេរ្តិ៍ឈ្មោះក្លិបនិងបាល់ទាត់ អ៊ីតាលី កាន់តែល្បីល្បាញជុំវិញសកលលោក៕

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com