កម្ពុជា និងថៃ សហប្រតិបត្តិការគ្នាលើវិស័យការអភិវឌ្ឍន៍ និង ការគ្រប់គ្រងធនធានមនុស្ស
ភ្នំពេញ ៖ កម្ពុជា និងថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការអភិវឌ្ឍន៍ និង ការគ្រប់គ្រងធនធានមនុស្ស ។
អនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែមករានេះ រវាងលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោកស្រី មេធីនី ថេបម៉ានី (Methini Thepmani) អគ្គលេខាធិការ នៃការិយាល័យគណៈកម្មការមុខងារសាធារណៈ នៃព្រះរាជាណាចក្រថៃ ។
បើយោងតាមក្រសួងមុខងារសាធារណៈកម្ពុជា បានអោយដឹងថា គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងស្ថាប័ន នៅក្នុងវិស័យមុខងារសាធារណៈ និងរដ្ឋបាលសាធារណៈ និង ដើម្បីគាំទ្រវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរ ឱ្យទទួលបាននូវប្រសិទ្ធផល ប្រសិទ្ធភាព និងវឌ្ឍនភាព ។
តាមរយៈអនុស្សារណៈនេះ ភាគីទាំងពីរ នឹងមានការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ និងថ្នាក់កណ្តាល, ការរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិ ស័យមុខងារសាធារណៈ ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍ដល់មន្ត្រីគ្រប់កម្រិត ។
ក្រៅពីនេះ ក៏នឹងមានបណ្តុះបណ្តាលមន្ត្រីរាជការស៊ីវិលនៃស្ថាប័នទាំងពីរ, ការធ្វើកម្មសិក្សាសម្រាប់មន្ត្រីរាជការស៊ីវិលនៃស្ថាប័នទាំងពីរ និង កិច្ចប្រជុំអ្នកជំនាញ ដើម្បីពិភាក្សាអំពីផលប្រយោជន៍រួមនៃស្ថាប័នទាំងពីរ ព្រមទាំងកម្មវិធីផ្លាស់ប្តូរសម្រាប់មន្ត្រីរាជការនិងគ្រូឧទ្ទេស និង គ្រប់ទម្រង់ដទៃទៀតនៃកិច្ចសហការផ្សេងៗទៀត តាមការសម្រេចរបស់ភាគីទាំងពីរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍