Connect with us

តាមពិតតារាសម្ដែង ក្នុងរឿងអន្ទងវិញ្ញាណ កញ្ញាលី លី គឺជាអ្នកជួយសម្រាលកូនឲ្យស្រ្តីម្នាក់នៅតាមផ្លូវ

កញ្ញា លឹម សុធាវី ហៅ “លី លី” តារាសម្ដែង តួអង្គក្នុងរឿង “អន្ទងវិញ្ញាណ” បានចេញមុខជួយសម្រាល កូនឲ្យស្រ្តីម្នាក់នៅតាមបណ្ដោយផ្លូវ៣១៥ ម្តុំផ្សារTK អាវីនូ រហូតបានសម្រេចឆ្លងទន្លេ និងឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិតផងដែរ ។

កញ្ញា លឹម សុធាវី ហៅ “លី លី” គាត់ក៏បានបញ្ចាក់អ្នកសារព័ត៌មាន Mytv Plus ថា «គាត់បានបើកឡានឡានចេញពីរោងកុន នៅផ្សារ TK បានប្រមាណ២០០ម៉ែត្រ ក៏ឃើញមនុស្ស ៣ទៅ៤នាក់ ចោមរោមស្រ្តីរងគ្រោះ ដោយគិតក្នុងចិត្តថាមនុស្សប្រុសៗទាំងនោះកំពុងធ្វើបាប ក៏បត់ឡានទៅមើល ហើយក៏សួរនាំថាមានរឿង ស្រាប់តែឃើញស្រ្តីនោះស្រែកថាឈឺពោះណាស់ គាត់ក៏ចុះពីឡាន ក៏ ហៅទៅ» ម៉ូតូតុកៗឥណ្ឌាមកអោយជូនគាត់ទៅពេទ្យ តែអ្នកបើក តុកៗ នោះ ប្រកែកមិនព្រមដឹកទៅពេទ្យទេដោយអះអាងថា ស្ត្រីម្នាក់ហ្នឹងគ្មានសាច់ញាតិពិតប្រាកដឡើយ។ កញ្ញា លី លី បានបន្តថា ពេលនោះដែលកំពុងប្រកែកជាមួយតុកៗ ស្រាប់តែកូនស្ទុះកើតចេញតែម្តង គាត់ក៏យករ៉ូបចេញពីក្នុងឡាន ជួយជូតកូននោះតាមរបៀបឆ្មបដែលកញ្ញាបានឃើញនៅតាមភាពយន្តក្នុងទូរទស្សន៍ ឲ្យបានស្អាត រួចបញ្ចូនគាត់ទៅមន្ទីពេទ្រតែម្តង»។


អ្វីជាងនេះទៅទៀតកញ្ញា បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ ដោយនិយាយតៗគ្នាថា ពិតជាមនុស្សចិត្តបុណ្យមែន កន្លងមកមិនដែលឃើញតារាណាម្នាក់ហ៊ានធ្វើបែបនេះឡើយ។ កញ្ញា លឹម សុធាវី ហៅ “លីលី” បានបញ្ជាក់ថា គាត់គ្មានសាច់ញាតិនឹងបងប្អូនជាគ្រូពេទ្យធ្មបទេ ដោយសារគាត់មើលក្នុងកុន ឃើញរបៀបធ្មបសំអាតក្មេងពេលម្តាយឆ្លងទន្លេរួច គាត់ក៏ធ្វើតាមហ្នឹងតែប៉ុណ្ណោះ ហើយគាត់និយាយថា៖ «កូនគេកូនយើង ម្តាយគេម្តាយយើង ធ្វើបុណ្យទាន់ខែភ្លឺ ទាំងនេះគឺជាគំរូដ៏ល្អមួយដែលបងប្អូនទាំងគ្នាត្រូវចេះជួយគ្នាពេលគ្នាជួយគ្រាលំបាក» ។ គួរបញ្ជាក់ផងដែរថា ភាពយន្តរឿងអន្ទងវិញ្ញាណនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តនៅថ្ងៃទី ២៤ ខែមករា នេះ៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម